Posts

Showing posts from 2014

រឿង មាយើង

ប្រភពរឿង ៖ ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា ប្រភេទ ៖ អក្សរសិល្ប៍ប្រជាប្រិយ ចលនា ៖ អក្សរសិល្ប៍ខេមរនិយម កាលកំណត់តែង ៖​​ មិនច្បាស់លាស់ អ្នកនិពន្ធ ៖ មិនស្គាល់ឈ្មោះ

លោក​ នូ ហាច

ក. ជីវប្រវត្តិ៖ កើតនៅថ្ងៃទី២៦ មិថុនា ១៩១៦ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតានាម ឃួន​​ នៅ មាតានាម ឱ រមួច។ ពីកុមារធ្លាប់បានបួសរៀននៅវត្តក្នុងភូមិកំណើត រៀនអក្សរចេះមើល​សាស្ត្រាបានយ៉ាងស្ទាត់។ ឆ្នាំ ១៩៣២ បានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យស៊ីសុវត្ថិរហូតដល់ឆ្នាំ១៩៣៩ ក្រោយ​ដែលជាប់មធ្យមសិក្សាបត្រភាគទី១ ហើយលោកបានចូលធ្វើការជាចៅក្រម ផ្លាស់មក​ភ្នំពេញវិញក្រោយពីរៀបអាពាហ៍ពិពាហ៍។

លោក ទី ជីហួត

ក. ជីវប្រវត្តិ ៖ កើតថ្ងៃទី១០ កុម្ភៈ ឆ្នាំ១៩៥២ មានស្រុកកំណើតនៅភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ទទួលមរណភាពនៅថ្ងៃទី០៣ មិថុនា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។

លោក សួន សុរិន្ទ

លោកកើតនៅថ្ងៃទី ០៩ កក្កដា ឆ្នាំ១៩៣០ នៅសង្កាត់ជ្រៃ ស្រុកសង្កែ ខេត្តបាត់ដំបង។ស្នាដៃរបស់​លោកគឺរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបានជាប់លេខ១រង្វាន់ឥន្ទ្រទេវីលើកទី១។

រឿង សូផាត

Image
ប្រភេទ ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រលោមលោកទំនើបបែបមនោសញ្ជេតនា ចលនា ៖ ជាចលនាអក្សរសិល្ប៍ខេមរនិយម ដែលឆ្លុះបញ្ចាំងពីសង្គមខ្មែរនាសម័យអាណានិ​គមបារាំង។ កាលកំណត់តែង ៖ ១៩៣៨ អ្នកនិពន្ធ ៖ រីម គីន

លោក​ អ៊ឹម ថុក

លោកជាអតីតចាងហ្វាងកាសែតវត្តភ្នំ ធ្លាប់ចូលរួមប្រឆាំងនឹងបារាំងក្នុងចលនាខ្មែរឥស្សរៈ។ ស្នាដៃ​របស់លោកមានដូចជា៖ រឿងស៊ឹមអ្នកបរឡាន (១៩៥៦) រឿងគូលីកំណែន (១៩៥៦) រឿងតារាចន្រ្ទ (១៩៥៦) រឿងគ្រូបង្រៀនស្រុកស្រែ (១៩៥៧)

ពាក្យភូតច្រើនចាញ់អាត្មា (ប្រធានបែបពិភាក្សា)

ប្រធាន៖ ក្នុងពុទ្ធិឱវាទបានអប់រំកុំឲ្យពោលពាក្យមុសា។ ចំណែកបុព្វបុរសខ្មែរក៏បានប្រដៅអប់រំកុំឲ្យ​ភូតកុហកដែរ។ ដូច្នេះទើបមានមតិមួយពោលថា "ពាក្យភូតច្រើនចាញ់អាត្មា"។ តើពាក្យភូតពិតជា​​ចាញ់អាត្មាមែនដែរ ឬទេ? ចូរពិភាក្សាដោយលើកយកអំណះអំណាងក្នុងការរស់នៅ និងក្នុងអក្សរ​សិល្ប៍មកបញ្ជាក់។

រឿង ធនញ្ជ័យ

Image
  ប្រភពរឿង៖ រឿងធនញ្ជ័យជារឿងប្រឌិតបុរាណ ហើយមានប្រជាប្រិយភាពទូទៅពេញ​ព្រះ​រាជាណាចក្រកម្ពុជា។ អត្ថបទដើមកើតឡើងដោយសារការប្រមូលចងក្រងពាក្យសម្តី និង​ការចេះចាំតៗគ្នាមក។ ជារឿងដែលដកស្រង់យកបញ្ហាការរស់នៅរបស់ខេមរជន មានការ​គ្រប់គ្រង ការទាក់ទងគ្នា ទំនៀមទម្លាប់ ប្រពៃណី ជំនឿ ។ល។ មកធ្វើជារឿងហូរហែក្នុងជីវ​ភាពរបស់តួអង្គធនញ្ជ័យនេះ។ ប្រភេទ៖ រឿងនេះជាប្រភេទអក្សរសិល្ប៍ប្រជាប្រិយ។ អ្នកនិពន្ធ៖ មិនស្គាល់ឈ្មោះ កាលកំណត់តែង៖ មិនមានច្បាស់លាស់ទេ

មានតែចំណេះវិជ្ជាតែមួយមុខប៉ុណ្ណោះដែលអាចដឹកនាំមនុស្សទៅរកភាពថ្លៃថ្នូរបាន (ប្រធានបែបពិភាក្សា)

ប្រធាន៖ មានមតិមួយលើកឡើងថា "មានតែចំណេះវិជ្ជាតែមួយមុខប៉ុណ្ណោះដែលអាចដឹកនាំ​មនុស្សទៅរកភាពថ្លៃថ្នូរបាន" ចុះអ្នកវិញយល់យ៉ាងណា? ចូរពិចារណា។

ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ (ប្រធានបែបពិភាក្សា)

ប្រធាន៖ មានទស្សនៈមួយពោលថា "ភាសាបាលីសំស្រ្កឹតជាម្តាយនៃភាសាខ្មែរ"។ តើមតិនេះត្រឹម​ត្រូវដែរ ឬទេ? ចូរពិភាក្សាដោយលើកយកសេចក្តីអះអាងមកបញ្ជាក់។

ទាញយក៖ រឿង ព្រះវេស្សន្តរជាតក

Image
  អ្នកអាចធ្វើការទាញយករឿងព្រះវេស្សន្តរបានតាមរយៈតំណភ្ជាប់ខាងក្រោម៖ តំណភ្ជាប់   ឬទាញយកឯកសារផ្សេងៗទៀតតាមរយៈទំព័រ   ទាញយកឯកសារ

លោក​ ឌឿក អំ

កើតនៅគ.ស ១៩៣៤ នៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ជាអ្នកជំនួយការសរសេរទស្សនាវដ្តីកងទ័ពឆ្នាំ ១៩៦៤, ១៩៦៥ ស្នាដៃ៖ រឿង​ ភូមិតិរច្ឆាន

លោក ឌឹក គាម

កើតនៅថ្ងៃទី ០៥ មករា ឆ្នាំ១៩៣៦ នៅសង្កាត់ឫស្សីកែវ ស្រុកឆ្លូង ខេត្តក្រចេះ ស្នាដៃ៖ វេយ្យាករណ៍ដោយរូបភាព, រឿង ព្រះនាងឥន្ទ្រទេវី, រឿង ចៅពញាហុក, រឿង ភូមិតិរច្ឆាន (១៩៦៤ ១៩៦៥)

លោក យស ងិន

លោក យស ងិន មានស្រុកកំណើតនៅភូមិកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ឪពុកឈ្មោះ យស ងារជាចៅពញាភក្តីភាសា ជាមន្ត្រីរាជការ ឬជាអាជ្ញាហ្លួងទទួលភារៈខាង​ការចែកមត៌ក ម្តាយឈ្មោះ ម៉ី នៅភូមិកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង កាលនៅកុមារបានបួសរៀននៅវត្តកោះឫស្សីស្រុក ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់​ចាម លុះសឹកមកក៏បានមកនៅក្រុងភ្នំពេញ សុំចូលបម្រើគាល់ព្រះករុណាព្រះបាទនរោត្តម។ ដោយព្រះអង្គទ្រង់ថាបុរសនេះជាអ្នកចេះកិច្ចការជំនាងឆ្លាក់ក្បាច់ ព្រះអង្គក៏ត្រាស់ឲ្យចូលធ្វើ​ការក្នុងក្រុមជាងស្ពាន់ក្រាប់។

រឿង មាលាដួងចិត្ត

Image
  ប្រភព ៖ ប្រទេសកម្ពុជា ប្រភេទ ៖ អក្សរសិល្បិ៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា និងប្រវត្តិសាស្រ្ត ចលនា ៖ ខេមរនិយម អ្នកនិពន្ធ ៖ នូ ហាច កាលកំណត់តែង ៖ ១៩៧២

អភិបាលកិច្ចល្អរបស់អ្នកដឹកនាំ (ប្រធានពិភាក្សា)

ប្រធាន៖ អ្នកខ្លះយល់ថា "មេឃុំបានមកពីការជ្រើសតាំង មានអភិបាលកិច្ចល្អ"។ ឯអ្នកខ្លះទៀត​យល់ថា "មេឃុំដែលបោះឆ្នោតជ្រើសរើស ក៏មានអភិបាលកិច្ចល្អដែរ"។ ចូរពិភាក្សាដោយលើក​ឧទាហរណ៍ក្នុងរឿងផ្សេងៗមកបញ្ជាក់។

រឿង ផ្កាស្រពោន

Image
ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា ប្រភេទ៖ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា អ្នកនិពន្ធ៖ នូ ហាច កាលកំណត់តែង៖ តែងក្នុងឆ្នាំ ១៩៤៧ បោះពុម្ពក្នុងឆ្នាំ ១៩៤៩ ចលនា៖ ខេមរនិយម សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។

វប្បធម៌ទូទៅ - [៣]

 ប្រឡងសិស្សពូកែទូទាំងប្រទេស សម័យប្រឡង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០០៨ អត្តសញ្ញាណជាតិជាអ្វី? អត្តសញ្ញាណជាតិរួមមានអ្វីខ្លះ? ចូររៀបរាប់។ នៅក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗដូចម្តេចខ្លះ? អំណាចនីមួយៗ​តំណាងដោយស្ថាប័នណាខ្លះ និងមានតួនាទីដូចម្តេច? សង្គមកម្ពុជាបច្ចុប្បន្នកំពុងយកចិត្តទុកដាក់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ។ ដូចនេះដើម្បី​ចៀសផុតពីអំពើហិង្សាក្នុងគ្រួសារយើងគប្បីដឹងថាៈ            ក. តើអំពើហិង្សាក្នុងគ្រួសារកើតឡើងពីមូលហេតុអ្វីខ្លះ? ចូររៀបរាប់ និងពន្យល់។            ខ. តើអំពើហិង្សាក្នុងគ្រួសារស្តែងចេញក្រោមរូបភាពណាខ្លះ? ចូររៀបរាប់ពន្យល់។            គ. តើរូបភាពនីមួយៗនៃអំពើហិង្សាផ្តល់ផលអាក្រក់ដូចម្តេចខ្លះចំពោះអ្នករង​គ្រោះ?

នាងមទ្រីជាកន្សៃសារពេជ្ញរបស់ព្រះពោធិសត្វ (ប្រធានបែបពន្យល់)

ប្រធាន៖ នាងមទ្រីជាស្រ្តីកន្សៃសារពេជ្ញរបស់ព្រះពោធិសត្វ។ ចូរបង្ហាញថា តើលក្ខណៈណាខ្លះ​ដែលបញ្ជាក់ថានាងមទ្រី ជាស្រ្តីកន្សៃសារពេជ្ញមែន។

រឿងព្រះវេស្សន្តរបានអប់រំសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិត និងអនុវត្តលទ្ធិប្រជាធិបតេយ្យក្នុងសង្គមរស់នៅ (ប្រធានបែបពន្យល់)

ប្រធាន ៖ រឿងព្រះវេស្សន្តរបានអប់រំសង្គមអ្នកដឹកនាំខ្មែរឲ្យមានគំនិត និងអនុវត្តលទ្ធិប្រជាធិប​តេយ្យក្នុងសង្គមរស់នៅ។ ចូរបកស្រាយមតិខាងលើនេះ។

រឿង កុលាបប៉ៃលិន

Image
ប្រភពរឿង ៖ នៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន មានប្រភពកំណើតនៅលើដែនដី​នៃទីក្រុងប៉ៃលិននាខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន​ចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំង។ ប្រភេទរឿង ៖ អក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា ចលនា ៖ ខេមរនិយម អ្នកនិពន្ធ ៖ ញ៉ុក ថែម កាលបរិច្ឆេទ ៖ ១៩៣៦ ឬ ១៩៤៣

រឿង តេជោយ៉ត

Image
  ប្រភេទរឿង៖ អត្ថបទល្ខោនបាសាក់ (នាដកអក្សរសិល្ប៍) ចលនា៖ ខេមរនិយម អ្នកនិពន្ធ៖ ទី ជីហួត កាលកំណត់តែង៖ ១៩៨៣ សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅនៅក្នុងសម័យឧដុង្គក្នុងរជ្ជកាលព្រះបាទជ័យ​ចេស្តា (១៥៧៥ ដល់១៥៩៣) គឺពេលដែលប្រទេសខ្មែរស្ថិតនៅក្នុងការទន្រ្ទានយាយីពីបរ​ទេស និងទំនាស់ផ្ទៃក្នុងព្រះរាជវាំង

រឿង ព្រះអាទិត្យថ្មីរះលើផែនដីចាស់

Image
  ប្រភព ៖ ចេញមកពីដំណើរនយោបាយដែលប្រទេសស្ថិតនៅក្រោមរបបអាណានិគម ប្រភេទ ៖ ជាអក្សរសិល្ប៍ប្រលោមលោកទំនើប ឯកសារ ៖ ស្ថិតនៅក្នុងសៀវភៅប្រលោមលោក និពន្ធដោយលោក សួន សុរិន្ទ ហើយនៅឆ្នាំ ១៩៩៣, ៩៤ ក្រសួងអប់រំបានរៀបចំបញ្ចូលក្នុងកម្មវិធីសិក្សាថ្នាក់ទី១២ ត្រង់វគ្គទី៩ "អ្នកន​យោបាយបោកប្រាស់" ឡើងទៅ។ ប៉ុន្តែបច្ចុប្បន្ននេះក្នុងឆ្នាំ​សិក្សា ២០១១, ១២ ក្រសួងបាន​ដកយកវគ្គទី១៦ "ទីពឹងថ្មី" និងវគ្គទី១៧ "កសិករថ្មី" មកបញ្ចូលក្នុងកម្មវិធីសិក្សាវិញ។ ចលនា ៖ ជាអក្សរសិល្ប៍ខេមរនិយមឆ្លុះបញ្ចាំងពីសតិអារម្មណ៍របស់ប្រជារាស្រ្តក្រីក្រ ឥទ្ធិពល ៖ ទទួលឥទ្ធិពលពីរបបសង្គមរាស្រ្តនិយម ព្រោះដំណើររឿងបានបំផុសឲ្យប្រជារាស្រ្ត​ស្រឡាញ់ការងារពលកម្ម កសិកម្ម ហត្ថកម្ម នយោបាយទឹក តួយ៉ាងដូចជាតួអង្គសមជា​ដើម។ កាលកំណត់តែង ៖ ឆ្នាំ១៩៦០, ៦១ អ្នកនិពន្ធ ៖ សួន សុរិន្ទ

រឿង ថៅកែចិត្តចោរ

Image
  ប្រភពរឿង ៖ បោះពុម្ពផ្សាយដោយវិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តក្រសួងអប់រំឆ្នាំ ១៩៨៩។ ប្រភេទ ៖ អក្សរសិល្ប៍ទំនើបបែបល្ខោននិយាយ ចលនា ៖ អក្សរសិល្ប៍ខេមរនិយម ឥទ្ធិពល ៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលពីពួកមូលធននិយមពីព្រោះនៅក្នុងដំណើរ​រឿង អ្នកនិពន្ធបានបង្ហាញឲ្យពួកមូលធននិយមជាអ្នកឈ្នះ។ កាលកំណត់តែង ៖ រឿងថៅកែចិត្តចោរបានទទួលឥទ្ធិពលឡើងនៅក្នុងឆ្នាំ១៩៥៦ជាកម្រង​អត្ថបទអក្សរសិល្ប៍ដែលប្រឌិតឡើងនៅទីក្រុងភ្នំពេញ មានលក្ខណៈជាល្ខោននិយាយ។ ខ្លឹម​សារនៃរឿងនេះបានយកមកចម្លងដោយនាយកដ្ឋានសិល្បៈនៅថ្ងៃទី៣០ កញ្ញា ១៩៨១ បោះ​ពុម្ពផ្សាយដោយវិជ្ជាស្ថានវិទ្យាសាស្រ្តស្រាវជ្រាវក្រសួងអប់រំនៅទីក្រុងភ្នំពេញឆ្នាំ១៩៨៩។ អ្នកនិពន្ធ ៖ រឿងថៅកែចិត្តចោរតាក់តែងឡើងដោយអ្នកនិពន្ធឈ្មោះ ពៅ យូឡេង និង អ៊ុំ ឈឺន សង្គមបរិយាកាស ៖ ដំណើររឿងរឿងបានប្រព្រឹត្តទៅនៅក្នុងសម័យដែលប្រទេសកម្ពុជាទើប​បានទទួលឯករាជ្យដំបូង។

រឿង ស៊ឹមអ្នកបរឡាន

Image
  ប្រភពរឿង៖ ដំណើរកើតឡើងនៅប្រទេសកម្ពុជា ប្រភេទ៖ អក្សរសិល្ប៍ទំនើបបែបមនោគមវិជ្ជា ចលនា៖ ខេមរនិយម អ្នកនិពន្ធ៖ អ៊ឹម ថុក សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមនិយមបារាំង ដែលក្នុង​កាលនោះអ្នកមានអំណាច អ្នកមានលុយជិះជាន់ញើសឈាមអ្នកក្រដូចសត្វធាតុ។

ការអភិវឌ្ឍប្រទេសជាតិ (ប្រធានសំណេរបែបពិភាក្សា)

ប្រធាន៖ ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាគេតែងយល់ឃើញខុសៗគ្នា។ អ្នកខ្លះយល់ថា "ការអភិវឌ្ឍ​ប្រទេសជាតិពឹងផ្អែកលើវិស័យកសិកម្ម" ឯអ្នកខ្លះទៀតយល់ថា "ការអភិវឌ្ឍប្រទេសជាតិពឹងផ្អែក​លើវិស័យទេសចរណ៍"។ តើមតិទាំងពីរខាងលើនេះមួយណាសមហេតុផលជាងមួយណា? ចូរ​ពិភាក្សា។

វប្បធម៌ទូទៅ - [២]

ប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស សម័យប្រឡងៈ ០៦ ឧសភា ២០០៨ ក្នុងសង្គមខ្មែរបុរាណដែលមិនទាន់មានសាលារៀនចំណេះទូទៅ តើដូនតាយើងអប់រំកូនតាម​របៀបណាខ្លះ? ចូររៀបរាប់ពន្យល់។ តើវត្តអារាមពុទ្ធសាសនាមានមុខនាទីចំពោះការអភិវឌ្ឍសហគមន៍ដូចម្តេចខ្លះ? ដើម្បីធ្វើឲ្យបរិស្ថានសាលារៀនបានល្អ តើយើងគប្បីធ្វើយ៉ាងដូចម្តេចខ្លះ?

សេដ្ឋកិច្ចប្រទេសកម្ពុជាពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម

         ប្រទេសកម្ពុជា ជាប្រទេសមួយដែលមានវិសាលភាពទឹកដីធំទូលាយនៅឥណ្ឌូចិន។ ផ្ទៃដីនៃ​ប្រទេសកម្ពុជាមួយភាគធំជាវាលទំនាបដែលអំណោយផលដល់វិស័យកសិកម្ម។ ប្រជាជនកម្ពុជា​ភាគច្រើនជាកសិករប្រកបរបរជាកសិកម្ម។ វិស័យកសិកម្មនេះក៏បានផ្តល់ជាប្រភពចំណូលយ៉ាង​ច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ហេតុនេះហើយទើបមានមតិមួយពោលថា "សេដ្ឋកិច្ចប្រទេស​កម្ពុជាពឹងផ្អែកទាំងស្រុងលើវិស័យកសិកម្ម"។           តើមតិដែលពោលខាងលើនេះត្រឹមត្រូវដែរ ឬទេ?

រឿង គ្រូបង្រៀនស្រុកស្រែ

Image
ប្រភពរឿង ៖ រឿងគ្រូបង្រៀនស្រុកស្រែមានប្រភពចេញមកពីដំណើរការតស៊ូនយោបាយ​របស់គ្រូបង្រៀនមួយក្រុមនៅព្រៃទទឹង ខេត្តកំពង់ចាម ប្រទេសកម្ពុជា ប្រភេទ ៖ ជារឿងប្រលោមលោកទំនើបបែបមនោគមវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារ​នៃរឿងមានទំនាក់ទំនងទៅនឹងការតស៊ូនយោបាយ ចលនា ៖ រឿងគ្រូបង្រៀនស្រុកស្រែស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ព្រោះគោលគំនិត​រឿងឆ្លុះបញ្ចាំងនូវទស្សនៈលោកិយខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធ ឥទ្ធិពល ៖ សង្គមនិយម ព្រោះគោលគំនិតខ្លឹមសារបំផុសក្នុងផ្ទៃរឿងជាគំនិតជឿនលឿន កាលកំណត់តែង ៖ ១៩៥៧ អ្នកនិពន្ធ ៖ លោក អ៊ឹម ថុក

លោក ញ៉ុក ថែម

Image
ក. ជីវប្រវត្តិសង្ខេប៖ កើតនៅថ្ងៃទី​២២ មិថុនា ១៩០៣ នៅឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង បិតាឈ្មោះ ញ៉ុក ញ៉ មាតាឈ្មោះ ហៀក ជាកសិករនៅភូមិអូតាគី ឃុំជ្រៃ ស្រុកបាត់ដំបង ខេត្តបាត់ដំបង កាលពីកុមារភាពគឺក្នុងឆ្នាំ១៩១៣ លោកបានទៅបួសរៀននៅវត្តពោធិវាល ស្រុកសង្កែ ខេត្តបាត់ដំបង។ លោកបានសិក្សាអក្សរសាស្រ្តជាតិក្នុងសំណាក់លោកគ្រូសូត្រ អ៊ីវ ទូច នៅវត្តពោធិវាល នៅឆ្នាំ១៩១៨ លោកបានបព្វជ្ជាជាសាមណេរ ហើយបានសិក្សាធម៌វិន័យ និងភាសាបាលី​ក្នុង​សំណាក់គ្រូអាចារ្យផ្សេងៗក្នុងខេត្តបាត់ដំបង ឆ្នាំ១៩១៩ បានទៅបន្តវិជ្ជានៅបាងកក ប្រទេសថៃ។ លោកបានជាប់សញ្ញាបត្រធម្មសិក្សា​ថ្នាក់ត្រីនៅអំឡុងឆ្នាំ១៩២១ និងជាប់សញ្ញាបត្រធម្មសិក្សាថ្នាក់ទោ ក្នុងឆ្នាំ១៩២៣ ឆ្នាំ១៩២៤ បានបំពេញឧបសម្បទាជាភិក្ខុ និងជាប់សញ្ញាបត្របរិយធម៌ ភាសាបាលីទីមហា៣​ប្រយោគ ឆ្នាំ ១៩២៦ លោកបានជាប់ទីមហា៤ប្រយោគ ឆ្នាំ ១៩២៨ លោកបានជាប់ទីមហា៥ប្រយោគ ឆ្នាំ ១៩២៩ លោកបានជាប់ទីមហា៦ប្រយោគ ឆ្នាំ១៩៣៦ លាចាកសិក្ខាបទមកជាគ្រហស្ថវិញ។

បណ្ឌិតមហា ឈឹម សុមន៍

Image
  ក. ជីវប្រវត្តិសង្ខេប៖ កើតក្នុងឆ្នាំ ១៩០៥ ព.ស ២៤៥០ នៅឃុំបសែត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ អាយុ ១២ឆ្នាំ បួសជាសាមណេរ សិក្សាក្នុងសំណាក់ព្រះគ្រូអាចារ្យកន នៅឃុំវាល ស្រុកគងពិសី អាយុ ២០ឆ្នាំ ចូលរៀនកច្ចាយនៈវេយ្យាករណ៍ និងសម្ព័ន្ធម្តងទឿតក្នុងសំណាក់ព្រះតេជគុណ​ព្រះវិភទ្ទញ្ញាណសោម ឡុច (មហា៤ប្រយោគ) វត្តលង្កា ក្រុងភ្នំពេញ អាយុ ២១ឆ្នាំ ឧបសម្បទាជាភិក្ខុភាវៈ ជាសិស្សសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ ក្នុងឆ្នាំដដែល លោកបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ ហើយបានធ្វើជាគ្រូឧទ្ទេសាចារ្យ បង្រៀនបាលីនៅវត្តលង្កាកុសុមារាម ក្រុងភ្នំពេញ ទទួលអនិច្ចកម្មនៅឆ្នាំ ១៩៧៥

រឿង គូលីកំណែន

Image
ប្រភពរឿង ៖ រឿងគូលីកំណែនជាប្រលោមលោកបែបមនោគមវិជ្ជា ឆ្លុះបញ្ចាំងពីតថភាព​សង្គមកម្ពុជា ក្រោមនឹមអាណានិគមនិយមពីរ គឺបារាំង និងជប៉ុនដែលជារឿងមួយមានប្រភព​នៅក្នុងប្រទេសកម្ពុជាយើង ពីព្រោះដំណើររឿងបានប្រព្រឹត្តទៅនៅក្នុងឃុំគោកចំបក់ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល។ ប្រភេទ ៖ អក្សរសិល្ប៍ទំនើបដែលមានទស្សនៈជឿនលឿន និងមាននិន្នាការទៅខាងលទ្ធិសង្គមនិយម។ ចលនា ៖ ខេមរនិយម ព្រោះបានបង្ហាញពីជីវភាពពិតៗក្នុងសង្គមខ្មែរក្នុងកាលៈទេសៈដែល​ត្រូវបរទេសត្រួតត្រា។ អ្នកនិពន្ធ ៖ អ៊ឹម ថុក កាលបរិច្ឆេទ ៖ ខែសីហា ១៩៥៦ សង្គមបរិយាកាស ៖ ដំណើររឿងបានប្រព្រឹត្តទៅចាប់ពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (ពីឆ្នាំ​ ១៩២៧ ដល់ ១៩៤២) សម័យនោះប្រទេសកម្ពុជាឋិតក្រោមអាណានិគមបារាំង ជប៉ុន។

អំពីសំណេរតែងសេចក្តីអត្ថាធិប្បាយប្រៀបធៀប

ដូចម្តេចដែលហៅថា សំណេរតែងសេចក្តីអត្ថាធិប្បាយប្រៀបធៀប? តែងសេចក្តីបែបអត្ថាធិប្បាយប្រៀបធៀប គឺជាប្រភេទតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យ​អ្នកតែងលើកយកកម្មវត្ថុ (ពាក្យសម្តី ឃ្លា ប្រយោគ មតិ យោបល់ តួអង្គ វត្ថុ ស្នាដៃ...) មកធ្វើ​ការប្រៀបធៀប ថ្លឹងថ្លែង ស្វែងរកឲ្យឃើញលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នា និងរកឲ្យ​ឃើញ​ថា តើកម្មវត្ថុណាមួយមានលក្ខណៈប្រសើរជាង។

ភិក្ខុសោម

Image
 ក. ជីវប្រវត្តិសង្ខេប៖ កើតនៅគ.ស ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង បិតានាម ងួន មាតានាម យិន ជាកសិករ បានចូលសិក្សានៅសាលាវត្តរហូតដល់អាយុ ១៥ឆ្នាំ បានបួសជាសាមណេរនៅវត្ត "ឥន្ទកា​លារាម" នៅ "វត្តកំព្រៅ" ព្រះជន្ម ២១វស្សាបានបំពេញជាភិក្ខុ ដោយមាននាមបញ្ញត្តិថា ព្រះបទុមត្ថេរ បានបន្តការសិក្សានៅភ្នំពេញជាច្រើនឆ្នាំ ក្រោយពីត្រឡប់មកភូមិកំណើតវិញ ព្រះបទុមត្ថេរសោមមាននាទីជាចៅអធិការនៅវត្តកំព្រៅ ដោយមានងារជាព្រះសង្ខវង្ស សុគតនៅគ.ស ១៩៣២ ក្នុងព្រះជន្មាយុ ៨០វស្សា។ ខ. ស្នាដៃ៖ រឿង ទុំទាវ (ព.ស ២៤៥៨ គ.ស ១៩១៥) រឿង សព្វសិទ្ធិ (១៩១៤) (មិនមែនសព្វសិទ្ធិរបស់ម៉ឺនភក្តីអក្សរតន់ទេ) រឿង ផ្ការាំទឹករាំ (១៩១១)

រឿង ភូមិតិរច្ឆាន

Image
ប្រភព ៖ អ្នកនិពន្ធបានប្រមូលឯកសារមកចងក្រងសរសេរនៅឆ្នាំ ១៩៦៤,៦៥ តែកាលៈទេសៈ​ពេលនោះពុំទាន់អំណោយផលអាចបោះពុម្ពបាន។ អ្នកនិពន្ធរង់ចាំដល់ឆ្នាំ ១៩៧១ទើបបោះ​ពុម្ពផ្សាយ។ ក្នុងការសរសេរតាក់តែងរឿងនេះឡើង អ្នកនិពន្ធបានដើរប្រមូលព័ត៌មានពីប្រជា​រាស្ត្រមានវ័យចាស់ដែលធ្លាប់ដឹងរឿងរ៉ាវនៅភូមិក្រាំងលាវ ហើយអ្នកនិពន្ធបានខំស្រាវជ្រាវ​រកលិខិត និងសេចក្តីសម្រេចផ្សេងៗពេលនោះមកធ្វើជាឯកសារសម្រាប់សរសេរ។ អ្នកនិពន្ធ ៖ លោក ឌឹក គាម និង លោក ឌឿក អំ ប្រភេទ ៖ ជារឿងប្រលោមលោកបែបប្រវត្តិសាស្រ្ត ចលនា ៖ ជាអក្សរសិល្ប៍ខេមរនិយម ឥទ្ធិពល ៖ មានឥទ្ធិពលមនោគមវិជ្ជាជឿនលឿនក្នុងសម័យសង្គមរាស្រ្តនិយម ព្រោះដំណើរ​រឿងបំផុសពីចលនាតស៊ូប្រឆាំងបរទេស ដើម្បីបូរណភាពទឹកដីរបស់ខ្លួន សង្គមបរិយាកាស ៖ សម័យកាលនៃរឿងនេះកើតឡើងនៅឆ្នាំ ១៩២៥ ក្រោយពីការច្រូតកាត់ ​និងប្រទេសជាតិស្ថិតនៅក្រោមអាណានិគមបារាំងដែលប្រើអំណាចត្រួតត្រាមកលើប្រជាជន​ខ្មែរ។ ទង្វើនេះបានធ្វើឲ្យមានចលនាប្រជាជនក្រោកឡើងប្រឆាំងនឹងពួកបារាំងស្ទើរគ្រប់ទី​កន្លែង ជាពិសេសព្រឹត្តិការណ៍ថ្ងៃទី១៨ មេសា ឆ្នាំ១៩២៥។

អក្សរសិល្ប៍ខេមរនិយម ជាកញ្ចក់ឆ្លុះបញ្ចាំងឲ្យឃើញពីលក្ខណៈជាតិខ្មែរ

         វណ្ណកម្មអក្សរសិល្ប៍ដែលជាសមិទ្ធផលប្រសូតចេញពីទឹកដៃច្នៃប្រឌិត បង្កើតរបស់បណ្តាកវី​អ្នកនិពន្ធតែងបង្កប់នូវលក្ខណៈទាំងប្រាំបីរបស់ខ្លួនក្នុងនោះមានលក្ខណៈមនុស្ស លក្ខណៈវណ្ណៈ លក្ខណៈប្រជាជន លក្ខណៈបក្ស លក្ខណៈប្រវត្តិ លក្ខណៈជាតិ និងលក្ខណៈអន្តរជាតិ។ និយាយពាក់ព័ន្ធទៅនឹងលក្ខណៈជាតិបានប្រការធ្វើឲ្យអ្នកវិភាគក្នុងមជ្ឈដា្ឋនខ្លះបានលើកឡើងថា៖ “លក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណជាតិខ្មែរ”។          តើលក្ខណៈជាតិនៃអក្សរសិល្ប៍ខ្មែរចារឹកអត្តសញ្ញាណខ្មែរយ៉ាងដូចម្តេចខ្លះ?

វប្បធម៌ទូទៅ - [១]

ប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានីភ្នំពេញ សម័យប្រឡង ១៣-១៤ មីនា ឆ្នាំ ២០០៨ ដូចម្តេចដែលហៅថាសិប្បកម្មសិល្បៈ? ចូរលើកឧទាហរណ៍ឲ្យបាន៥ប្រភេទ។ បុព្វបុរសខ្មែរតែងតែបានប្រៀនប្រដៅយើងឲ្យចាប់អារម្មណ៍លើគុណ៦យ៉ាង។ តើមានគុណ​អ្វីខ្លះ? តើកត្តាអ្វីខ្លះដែលបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចណ៍? តើអ្នកត្រូវធ្វើដូចម្តេចដើម្បីទប់ស្កាត់​កុំឲ្យមានគ្រោះថ្នាក់ចរាចណ៍? តើសញ្ញាណាខ្លះដែលចាត់ទុកថាជាសញ្ញាចរាចរណ៍? តើនៅក្នុងបារីមានសារធាតុគីមីពុលសំខាន់ៗប៉ុន្មាន? ចូររៀបរាប់ពីផលប៉ះពាល់របស់វា។ តើរមណីយដ្ឋាននៅប្រទេសកម្ពុជាមានប្រភេទអ្វីខ្លះ? តើយើងត្រូវធ្វើដូចម្តេចខ្លះ ដើម្បីអភិ​វឌ្ឍ​វិស័យទេសចរណ៍? ក. ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០០៨ អភិបាលក្រុងភ្នំពេញបានរៀបចំពិធីបុណ្យមួយនៅសួនច្បារ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ តើពិធីបុណ្យនោះឈ្មោះអ្វី? ខ. ពិធីបុណ្យនោះ​បានធ្វើស្របទៅនឹងបុណ្យពុទ្ធសាសនាមួយ។ តើបុណ្យពុទ្ធសាសនានោះមានឈ្មោះដូច​ម្តេច? ចូរនិយាយប្រវត្តិសង្ខេបដែលធ្វើឲ្យមានពិធីបុណ្យពុទ្ធសាសនានេះផង។

រឿង ចៅស្រទបចេក

Image
  ប្រភពរឿង ៖ គម្ពីរសាស្រ្តាស្លឹករឹតជាពាក្យកាព្យដែលមាននៅក្នុងបណ្ណាល័យ "ទេវង្សកុមារ"។ រឿងចៅស្រទបចេកដែលយើងយកមកសិក្សានេះជាស្នាដៃរបស់ យស ងិន បោះពុម្ពផ្សាយ​ដោយពុទ្ធសាសនបណ្ឌិត្យ បោះពុម្ពលើកទី៣ ព.ស ២៥១០ គ.ស ១៩៦៧។ ប្រភេទរឿង ៖ អក្សរសិល្ប៍បុរាណ, ប្រភេទសាស្រ្តល្បែង ចលនា ៖ ពុទ្ធនិយម អ្នកនិពន្ ធ៖ យស ងិន ឥទ្ធិពល ៖ ពុទ្ធសាសនា កាលកំណត់តែង ៖ ថ្ងៃអង្គារ ទី១១កើត ខែផល្គុន ឆ្នាំជូត ព.ស២៤៣២ ត្រូវនឹងគ.ស ១៨៨៩

ទាញយកឯកសារទៅរក្សាទុកដោយសេរី និងងាយស្រួល

Image
តើអ្នកចង់ទាញយកឯកសារពីប្លុកទៅរក្សាទុកដែរទេ? តើអ្នកខ្ជិលនឹងបើកមើលប្លុកម្តងហើយម្តង​ទៀតសម្រាប់មើលរឿងដដែល ដដែលមែនទេ? ឥឡូវនេះ អ្នកទស្សនាអាចធ្វើការទាញយកឯកសារយកទៅរក្សាទុក្ខផ្ទាល់ខ្លួនបានដោយគ្រាន់តែ៖

អំពីសំណេរតែងសេចក្តីអធិប្បាយពិភាក្សា

ដូចម្តេចដែលហៅថា តែងសេចក្តីបែបពិភាក្សា? តែងសេចក្តីបែបពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យអ្នកតែងលើកយកមតិ​របស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សមឬពុំសម មានប្រយោជន៍​ឬឥតប្រយោជន៍ ជាគុណឬជាទោស។ល។ ដើម្បីយកមតិទាំងអស់មកថ្លឹងថ្លែងមើល តើមតិ​ណាមួយសមរម្យជាង។ ជាទូទៅប្រធានពិភាក្សា គឺមានមតិពុំសមស្របគ្នា ហើយច្រើនស្ថិតនៅលើទ្រឹស្តីបដិសំយោគ ដែលមាន៖ មតិទី១ (មតិស្រប), មតិទី២ (មតិផ្ទុយ), មតិសំយោគ ឬមតិពិភាក្សា។

អំពីសំណេរតែងសេចក្តីអត្ថាធិប្បាយពន្យល់

ដូចម្តេចដែលហៅថាតែងសេចក្តីអត្ថាធិប្បាយបែបពន្យល់? តែងសេចក្តីបែបអត្ថាធិប្បាយពន្យល់ជាប្រធានមួយប្រភេទដែលតម្រូវឲ្យអ្នកតែងស្រាយបំភ្លឺ ពន្យល់យ៉ាងល្អិតល្អន់ ក្បោះក្បាយ ច្បាស់លាស់ អស់សេចក្តី។ ប្រធានពន្យល់មិនតម្រូវឲ្យអ្នកវែកញែករកខុសត្រូវឡើយ ព្រោះវាមានលក្ខណៈត្រឹមត្រូវរួច​ស្រេចទៅហើយ។ គន្លឹះដើម្បីស្គាល់ប្រធាន គេដឹង និងស្គាល់ប្រភេទនៃប្រធានតែងសេចក្តីបានតាមរយៈ ពាក្យចោទសួរ៖ ហេតុអ្វី......? , ហេតុដូចម្តេច......? , .......មានប៉ុន្មានយ៉ាង? , ......យ៉ាងណាខ្លះ? , ......យ៉ាងដូចម្តេច? , ......បែបណា? ពាក្យបង្គាប់៖ ចូរពន្យល់។ , ចូរស្រាយបំភ្លឺ។ , ចូរគូសបញ្ជាក់។ , ចូររៀបរាប់។ , ចូរបង្ហាញ។ , ចូរពណ៌នា។ , ចូរអធិប្បាយ។ , ចូរលាតត្រដាង។

រឿង គង់ហ៊ាន

         កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់ មានប្រពន្ធពីរ១ ឈ្មោះនាងអាំ មួយឈ្មោះនាង គំ។ ថ្ងៃមួយអ្នកគង់ នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ។ តាមផ្លូវទៅស្រុកនោះមាន​ខ្លាសាហាវ អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយជិតស្រុកគេ ព្រៃនោះតែងមានខ្លា​ចេញខាំមនុស្ស ក្របី គោ ស៊ីតែរឿយៗ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញស្រែក​សន្ធាប់ពីចម្ងាយមក។ អ្នកគង់រត់ចូលរូងឈើ រាកនោមព្រោះភ័យណាស់ញ័រដៃញ័រជើង។ នាងអាំ និងនាងគំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ។          ឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ​បានស្ទុះម្នីម្នាចេញពីរូងឈើមកយកដំបងវាយខ្លា​ស្លាប់ស្រាប់នោះថែមទៀត។ ប្រពន្ធទាំងពីរបន្ទោសប្តីថា "ខ្លាគេវាយាងាប់ហើយធ្វើជាមកវាយថែម​ទៀត ប្រុសអីកំសាកញីដូច្នេះ"។ អ្នកគង់បំពានទៅប្រពន្ធថា "មិនដែលមានស្រីណាវាយខ្លាស្លាប់​នោះទេ មានតែប្រុសទេបានហ៊ានវាយខ្លាទាល់តែស្លាប់" ហើយអ្នកគង់ក៏បោចវល្លិចងខ្លានោះនាំ​ប្រពន្ធសែងចូលទៅក្នុងស្រុក។ អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាមកមើលពេញ​ពេញ ហើយគេសួរថា "អ្នកឯងធ្វើដូចម្តេចបានជាបានខ្លានេះ ខ្លានេះសាហាវណាស់ វាតែងតែខាំ​មនុស្សម្នា ក្របី គោ ស៊ីច្រើនណាស់"

តែងសេចក្តីបែបអត្ថាធិប្បាយ

ដូចម្តេចដែលហៅថាតែងសេចក្តី? = ពាក្យថា "តែងសេចក្តី" បានមកពី៖ តែង បូកនឹង សេចក្តី តែង៖ រៀបចំ រចនា កែច្នៃ កែលំអ ធ្វើឲ្យមានរបៀប សេចក្តី៖ រឿងរ៉ាវ ហេតុការណ៍ ដែលមានជាប់ទាក់ទងគ្នាជាឃ្លា ល្បះ កថាខណ្ឌ អត្ថបទដែល​មានន័យ និងបំណងច្បាស់លាស់ អាចស្តាប់បាន។ ដូច្នេះ "តែងសេចក្តី" មានន័យថាការរៀបចំពាក្យពេចន៍ ការតុបតែង រចនានៃឃ្លាល្បះណាមួយ​ដើម្បីកែលំអសេចក្តីឲ្យមានទំនាក់ទំនងជាអត្ថបទដ៏សមហេតុផល ត្រឹមត្រូវ មានខ្លឹមសារប្រកប​ដោយផលប្រយោជន៍ជាទីពេញចិត្ត។

រឿង រាមកេរ្តិ៍ [៤]

Image
         ក្មេងទាំងពីរបានជួបសំណេះសំណាលគ្នាហើយ បានស្រុះស្រួលគ្នាទៅរង់ចាំដំណើរមកដល់​របស់ព្រះរាមនៅក្នុងព្រៃមួយ។ បន្ទាប់ពីចាប់អ្នកយាមទ្វារទៅឃុំឃាំងរួចហើយ ព្រះរាមក៏ចាត់ពល​មួយចំនួនឲ្យតាមចាប់ព្រះរាជកុមារមកវិញ។ ព្រះរាមបានទៅជួបក្មេងទាំងពីរដូចបំណង ហើយ​បានសរសើរអំពីលម្អ និងឫទ្ធានុភាពកុមារ ហើយក៏ថ្លែងសរបង្កសង្រ្គាមមួយរំពេច។ ប៉ុន្តែសង្រ្គាម​មិនឈ្នះមិនចាញ់ឡើយ។ ព្រះរាជកុមារខឹងខ្លាំងណាស់ ក៏ថ្លែងសរបម្រុងសម្លាប់ក្សត្រទាំងបួនអង្គ​ចោល ប៉ុន្តែសររបស់គេក្លាយជាកម្រងផ្កា។ ឃើញហេតុការណ៍នេះព្រះរាមក៏អធិដ្ឋានស្រួលបួល​ហើយថ្លែងសរទៀត ប៉ុន្តែសររបស់ព្រះរាមក្លាយជាអាហារសម្រាប់កុមារសោយទៅវិញ។ ព្រះរាម​​សាកសួរព្រះរាជកុមារទើបដឹងថាជាបុត្រនាងសីតា ហើយព្រះរាមសួរទៅព្រះលក្ស្មណ៍ទើបដឹងថា​នាងសីតាពុំទាន់ស្លាប់ ព្រះរាមក៏ចុះពីលើរាជរថ ទៅសុំឲ្យបុត្រទទួលស្គាល់ជាបិតា និងនាំព្រះអង្គ​ទៅជួបនាងសីតា។

រឿង ពស់កេងកង

        កាលពីព្រេងនាយនៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតពិសទេមានតែពស់​កេងកង។         មាននិទានថា៖ កាលពីដើមឡើយមានមនុស្ស២នាក់ប្តីប្រពន្ធ ប្រពន្ធឈ្មោះនាងនី មានកូនស្រីឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែង។ ថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអុស។ ឯនាងនីលឺគេបបួលគ្នា ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង លីដឹងចូលទៅក្នុងព្រៃបានឃើញអុសមួយធំ។ នាងនីយកដឹងពុះអុស លុះពុះយូរបន្តិចទៅ ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញដឹង និងពស់កេងកង ក៏និយាយនឹងពស់កេងកង ក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ។ ឯពស់កេងកងឆ្លើយឡើងថា “អើ! បើនាងឯងដោយអញធ្វើជាប្រពន្ធអញ ទើបអញឲ្យដឹង បើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញនោះ អញមិនឲ្យដឹងទេ”។ នាងនីលឺពស់កេងកងថាដូច្នេះហើយ ហេតុតែជាស្រីខូចក៏ទទួលព្រមថា “អើ! លែងតែអ្នកឯងឲ្យដឹងមកខ្ញុំចុះ ចាំល្ងាចសឹមខ្ញុំឲ្យមេអេតមកហៅ”។ ពស់កេងកងលឺនាងនីថាដូច្នេះ ក៏ឲ្យដឹងមក។ នាងនីផ្តាំថា “ដល់ល្ងាចសឹមឲ្យមេអេតមកហៅ” ហើយនាងនីក៏ទូលអុសទៅផ្ទះជាមួយមេអេត លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។ នាងអេតទៅដល់មាត់រន្ធពស់ស្រែកថា

រឿង រាមកេរ្តិ៍ [៣]

Image
         ពេលដឹងថាព្រះលក្ស្មណ៍រួចជីវិតឡើងវិញ ក្រុងរាពណ៍បានហោះទៅលើកំពូលភ្នំដើម្បីស្លពិស​នាគសម្រាប់សម្លាប់ទ័ពព្រះរាម។ ពិភេកគន់គូរដឹងដំណើរហេតុផលនេះក៏ប្រាប់ទៅព្រះរាមៗប្រើ​ហនុមានឲ្យទៅបំផ្លាញមន្តអាគមរបស់ក្រុងរាពណ៍លុះត្រាសម្រេច។ ក្រុងរាពណ៍ខឹងខ្លាំងណាស់ក៏​ចាត់ឲ្យឥន្ទ្រជិតចេញច្បាំង។ ឥន្ទ្រជិតកាឡាខ្លួនជាពពក ហើយទ័ពយក្សសម្លាប់ទ័ពស្វាអស់ជា​ច្រើន។ ព្រះរាម ព្រះលក្ស្មណ៍អស់សង្ឃឹមព្រោះមើលទ័ពយក្សមិនឃើញសោះ ក៏បន់ស្រន់ទេវតា​សូមឲ្យមើលទ័ពសត្រូវឃើញ។ ការបន់ស្រន់បានសម្រេចហើយ ព្រះលក្ស្មណ៍ក៏បានថ្លែងសរ​សម្លាប់នាគឥន្ទ្រជិតក្នុងពេលនោះទៅ។ រាពណ៍ខឹងពេកក៏សម្រេចចិត្តយកនាងសីតាទៅប្រហារ​ជីវិត។ ប៉ុន្តែមានមន្ត្រីម្នាក់ឈ្មោះរុក្ខសៈឃាត់ទាន់ ដោយអះអាងថាទំនៀមទម្លាប់មិនអនុញ្ញាតឲ្យ​សម្លាប់មនុស្សឥតទោសទេ។ ក្រុងរាពណ៍យល់ព្រម ហើយក៏បញ្ជាឲ្យកូនទាំង១០របស់ខ្លួនចេញ​ច្បាំងម្តងមួយៗលុះត្រាតែស្លាប់អស់។ អស់សង្ឃឹម រាពណ៍ក៏ទៅចងស្ពានមេត្រីជាមួយមិត្តម្នាក់​ឈ្មោះមូលផលល័មឲ្យមកជួយច្បាំងទៀតតែត្រូវស្លាប់អស់។ សង្រ្គាមក៏បានបញ្ចប់ ហើយនាង​សីតាក៏ត្រូវបានរំដោះបាន។

កំណត់សម្គាល់

ប្លុកមានការផ្លាស់ប្តូរបន្តិចបន្តួចចំពោះការបង្ហាញអត្ថបទនៅ"ទំព័រដើម"។ មុនដំបូង អត្ថបទទាំងមូលត្រូវបានបង្ហាញទាំងអស់នៅលើទំព័រដើម ប៉ុន្តែពេលនេះអត្ថបទរឿង និងអក្សរសិល្ប៍ទាំងឡាយគឺមិនបានបង្ហាញទាំងអស់ឡើយ ពីព្រោះខ្ញុំបានធ្វើការផ្លាស់ប្តូរបន្តិចបន្តួច គឺបង្ហាញតែកថាខណ្ឌដំបូងតែប៉ុណ្ណោះ​ដូច្នេះដើម្បីបានអានអត្ថបទបន្ត ឬសាច់រឿងទាំងមូល អ្នកត្រូវចុចលើពាក្យ អានបន្ត>> ដែលបានបង្ហាញបែបនេះ នោះអ្នកនឹងឃើញអត្ថបទទាំងមូលត្រូវបានបង្ហាញ។ ខ្ញុំធ្វើបែបនេះពីព្រោះ កាលបើបង្ហាញអត្ថបទទាំងអស់នៅលើទំព័រដើម នឹងធ្វើឲ្យយើងពិបាកក្នុងការទាញចុះក្រោមដើម្បី មើលអត្ថបទចាស់ៗ ដូច្នេះដើម្បីឲ្យមានភាពងាយស្រួល ខ្ញុំបានកែប្រែត្រង់នេះបន្តិច។ ហើយសូមអរគុណចំពោះការគាំទ្រ។

រឿង រាមកេរ្តិ៍ [២]

Image
         ចំណែកព្រះរាម ព្រះលក្ស្មណ៍ ក្រោយពេលដែលបាញ់ប្រើសមាសរួចក៏ធ្វើដំណើរមករកនាងសីតាវិញ។ លុះរកមិនឃើញក៏យំសោកបោកខ្លួនហើយធ្វើដំណើរទៅជួបជតាយុ ដែលបានប្រាប់ដំណើររឿងកក្រុងរាពណ៍ឆក់យកនាងសីតា។ ព្រះរាមបានជួបសត្វកុកទៀត កុកបានប្រាប់ដំណឹងនាងសីតាដល់ព្រះរាមដែរ ប៉ុន្តែត្រូវព្រះលក្ស្មណ៍តិះដៀលកុក កុកក៏តិះដៀលវិញ។ ព្រះរាមខ្លាចពាក្យដំនៀលរបស់កុកនេះលេចលឺវែងឆ្ងាយទៅទៀតក៏លើកធ្នូសរបម្រុងសម្លាប់កុក តែកុកសុំទោសហើយធានាជួយច្បាំងព្រះអង្គយកនាងសីតាមកវិញ។ នៅតាមផ្លូវព្រះរាមជួបនឹងយក្សកុម្ភ័ណ ដែលមានបំណងចង់សម្លាប់ព្រះអង្គ តែត្រូវព្រះរាមថ្លែងសរសម្លាប់ចោលទៅ។          នៅក្នុងព្រៃហេមពាន្តមានស្តេចក្របីមួយឈ្មោះ មហិង្សរាជ បានសម្លាប់ក្របីឈ្មោលទាំងអស់​ហើយប្រមូលក្របីញីធ្វើជាប្រពន្ធ។ សូម្បីតែកូនខ្លួនដែលកើតមកឈ្មោលក៏វាសម្លាប់ចោលដែរ។ មានមេក្របីមួយឈ្មោះសុន្តគិរីបានកើតកូនឈ្មោលមួយឈ្មោះទូភី ហើយមានបំណងចង់រក្សាកូន​ក៏ភៀសខ្លួនទៅសម្ងំក្នុងព្រៃ។ នាងសុន្តគិរីបានទូន្មានកូនឲ្យខំហាត់រៀនឲ្យបានខ្លាំងក្លាមុនទៅជួប​ឪពុក។ ការប្រឹងប្រែងរបស់ទូភីបានសម្រេចដោយមានកម្លាំងរហូតដល់វ៍ធដើមឈើធំៗរលំខ្ទេច​ខ្ទីអស់

រឿង រាមកេរ្តិ៍ [១]

Image
ប្រភព ៖ ឯកសារដែលយកមកសិក្សាគឺរៀបរៀងឡើងដោយអ្នកអង្គ​ម្ចាស់ វឌ្ឍឆាយាវង្ស ដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណិ្ឌត្យ នៃក្រ​សួងធម្មការ បោះពុម្ពលើកទី១នៅព.ស២៤៨០ (គ.ស ១៩៣៧)។ រឿងនេះមានចំនួន៨០ខ្សែ តែចំនួនដែលរកឃើញមានតែ១៦ខ្សែទេ គឺខ្សែទី១ ដល់ខ្សែទី១០ និងខ្សែទី៧៥ ដល់ខ្សែទី៨០។ ឯ៦៤ខ្សែទៀតរកមិនឃើញឡើយ។ ប្រភេទ ៖ នាដ្យកថា ប្រកបទៅដោយវីរៈលក្ខណៈ ចលនា ៖ ព្រាហ្មណ៍និយម ឥទ្ធិពល ៖ ទទួលឥទ្ធិពលពីព្រាហ្មណ៍សាសនា និងពុទ្ធសាសនា កាលកំណត់តែង ៖ មានទស្សនៈ៣បានលើកឡើងខុសៗគ្នា (លោកញ៉ុក ថែម៖ ខ្សែទី១ ដល់ខ្សែទី១០ តាក់តែងក្នុងស.វទី១៧.១៨ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ ដល់ព្រះអង្គអេង។ ខ្សែទី៧៥ ដល់ខ្សែទី៨០ តាក់តែងនៅស.វ ១៨.១៩ ក្នុងរជ្ជកាលព្រះអង្គអេង ដល់ព្រះអង្គឌួង។) (អ្នកស្រីពៅ សាវរស៖ ខ្សែទី១ ដល់ខ្សែទី១០ សរសេរក្នុងរវាងស.វទី១៦ និង១៧។ ខ្សែទី៧៥ ដល់ខ្សែទី៨០ សរសេរក្នុងរវាងស.វទី១៧ និង១៨។) (មតិមួយទៀតថារឿងរាមកេរ្តិ៍ប្រហែលជាតាក់តែងឡើងក្នុងអំឡុងស.វទី១១ និង១២ ដោយផ្អែកលើចម្លាក់រឿងរាមកេរ្តិ៍នៅតាមប្រាសាទនានា។) អ្នកនិពន្ ធ៖ ពុំអាចរកឃើញឈ្មោះអ្នកនិពន្ធ តែគេសន្និដ្ឋានថាមានអ្នកនិពន្ធ២នាក់ដែលជាអ្នក​ប្រាជ្ញខ្មែរដែលចេះភាសាសំស្រ

រឿង សត្វចចក

        កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់រដូវរំហើយ វាដើររកត្រពាំងបឹងបួរដែលរីងទឹក​ដើម្បីចាប់ត្រីស៊ី។ លុះដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្តាមជាច្រើនណាស់។ ចចកឃើញហើយមានចិត្តត្រេកអរ រីករាយគិតថា “ថ្ងៃនេះអញមានលាភ​ធំណាស់ជាលាភចម្លែកជាងសព្វថ្ងៃ”។ ឯកំពឹសមានប្រាជ្ញា លឺចចកថាដូច្នេះហើយក៏និយាយលួងលោម​ចចកថា “យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់​បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេ” ចចកឆ្លើយថា “ធ្វើដូចម្តេចនឹងឆ្ងាញ់ពិសា?”។ កំពឹស​ឆ្លើយថា “ត្រូវបងចចកឯង យកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីនោះទើបឆ្ងាញ់ពិសា”។ ចចកថា “ធ្វើដូចម្តេចនឹងយកទៅលាងទឹកបានបើច្រើនដល់ម្ល៉េះ?”។ កំពឹសថា “បងចចកកុំព្រួយចិត្ត ខ្ញុំធានា គិតឲ្យបងបានស្រួលប៉ុន្តែបងឯងត្រូវតាមខ្ញុំ”។ ចចកឆ្លើយឡើងថា “បងឯងធ្វើដូច្នេះក៏ខ្ញុំតាមទាំង​អស់”។ បើដូច្នេះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឹងបានតោងខាំរោមបងឯងៗនាំយើងទៅរកស្ទឹងបឹងបួឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹម​បងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ”។

រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា

         កាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថ្ងៃមួយ ចៅទាំងពីរនាក់បានបបួលគ្នា ទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំដ៏នាំគ្នាដើរចេញទៅ។ លុះដល់ព្រៃជា​កន្លែងដាក់អន្ទាក់ អ្នកមួយថា "ខ្ញុំនឹងដាក់គល់ឈើេនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើ​នេះ"។ អ្នកមួយឆ្លើយថា "ខ្ញុំក៏ចង់ដាក់នៅកន្លែងនឹងដែរ ប៉ុន្តែឥឡូវនេះបើអ្នកដាក់នឹងគល់ឈើ មាន​តែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង"។ និយាយគ្នាហើយ​ម្នាក់ដាក់នៅគល់ឈើ ម្នាក់ទៀតឡើងដាក់នៅចុងឈើស្រេចហើយវិលមកផ្ទះវិញ លាគ្នាទៅផ្ទះ​ដោយខ្លួន។         ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ លុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថា​"តាំងពីដូនតាមកមិនដែលលឺថាអ្នកណាដាក់អន្ទាក់នៅចុងឈើឲ្យជាប់សត្វជើងបួនដែលដើរនៅដី​នោះទេ​ ឥឡូវនេះអញដាក់អន្ទាក់ចុងឈើ តើធ្វើមិចនឹងបានសត្វ? ដូច្នេះត្រូវអញរព្ញកពីពេលមាន់​រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់​ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ ហើយអញដោះសត្វទៅជូនលោកសុភាសេក បើវាមិន​សុខចិត្តដូចម្តេចៗមុខជាកើតក្តីគង់តែដល់សុភាសេកមិនខាន សុភាសេកនឹងកាត់ក្តីឲ្យវាចាញ់អញ​ជាប្រាកដ។

រឿង ព្រះវេស្សន្តរ

Image
ប្រភេទរឿង ៖ អក្សរសិល្ប៍បុរាណ, សាស្រ្តាទេសន៍ ចលនា ៖ អក្សរសិល្ប៍ពុទ្ធនិយម អ្នកនិពន្ធ និងកាលកំណត់តែង ៖ គម្ពីរដើមជាស្នាដៃនៃព្រះអដ្ឋកឋាចារ្យដែលសរសេរជាភាសាបាលីមាននៅក្នុងគម្ពីរព្រះត្រៃបិដក។ ឯគម្ពីរជាភាសាសម្រាយដែលមាននៅក្នុងកម្ពុជរដ្ឋយើងគឺមានច្រើនប្រភេទណាស់។ (សព្វថ្ងៃឯកសារគោលដែលយកមកសិក្សាគឺជាស្នាដៃរបស់បណ្ឌិតមហាឈឹម សុមន៍)។

រឿង ទុំទាវ

Image
ប្រភេទ ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា ចលនា ៖ ខេមរនិយម ឥទ្ធិពល ៖ ព្រះពុទ្ធសាសនា សង្គមបរិយាកាស ៖ ក្នុងសម័យលង្វែក កាលកំណត់តែង ៖ ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ) អ្នកនិពន្ធ ៖ ភិក្ខុសោម

មុននឹងចេះសរសេរតែងសេចក្តី ត្រូវចេះរឿងជាមុនសិន

"ចង់ចេះសរសេរតែងសេចក្តីឲ្យបានច្បាស់គឺមិនងាយស្រួលឡើយ"។ មុននឹងតែងសេចក្តីបាន យើងត្រូវយល់ពីអ្វីៗជាច្រើន ដូចជាស្នាដៃអក្សរសិល្ប៍ល្បីៗ ស្ថានភាពសង្គមទាំងក្នុងអតីតកាល និងបច្ចុប្បន្ន អ្នកនិពន្ធ​យល់ពីអ្វីៗដែលទាក់ទងនឹងអក្សរសិល្ប៍ឲ្យបានច្រើន ពោលគឺធ្វើយ៉ាងណាឲ្យចេះរឿងអក្សរសិល្ប៍ជាមុនសិន។

សូមស្វាគមន៍មកកាន់ប្លុក "អក្សរសិល្ប៍ខ្មែរ"

សូមស្វាគមន៍មកកាន់ប្លុក "អក្សរសិល្ប៍ខ្មែរ"។ ប្លុកនេះជាប្លុកទី២របស់ខ្ញុំ ដែលបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយពីកម្រិតសរសេរសំណេរតែងសេចក្តីរបស់កូនខ្មែរឲ្យមានការរីកចម្រើនឡើងវិញ។ "ចូរចងចាំថា ដើម្បីចេះសរសេរតែងសេចក្តី អ្នកត្រូវឧស្សាហ៍ព្យាយាមអានសៀវភៅឲ្យបានច្រើន ហាត់សរសេរឲ្យបានច្រើន និងមានស្វ័យកែលំអជាប្រចាំ។" -- គង់ សុខហេង "ភាពជោគជ័យមិនដែលមាន នៅពេលដែលអ្នកទើបនឹងចាប់ផ្តើមម្តងនោះទេ។ ហើយបរាជ័យម្តង ក៏មិនដែលមានន័យថាបរាជ័យរហូតនោះដែរ។ ដួលម្តង ចូរចាត់ទុកថានោះជាមេរៀនក្នុងជីវិត មិនត្រូវរាថយឡើយ ព្រោះគ្មានអ្វីដែលមនុស្សធ្វើមិនបាននោះទេ។" -- ឈិត ស៊ុនហុង (ម្ចាស់ប្លុកនេះ) ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងគាំទ្រប្លុកនេះ ហើយសូមជូនពរឲ្យអ្នកទទួលបាននូវជោគជ័យក្នុងជីវិត។