លោក ទី ជីហួត

ក. ជីវប្រវត្តិ
  • កើតថ្ងៃទី១០ កុម្ភៈ ឆ្នាំ១៩៥២
  • មានស្រុកកំណើតនៅភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ
  • ទទួលមរណភាពនៅថ្ងៃទី០៣ មិថុនា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។
ខ. ប្រវត្តិការងារ
  • ​មុនឆ្នាំ១៩៧៥
    • ជាងកាត់សក់ជិតផ្សារអូរឫស្សី ភ្នំពេញ
    • ជាសិស្សសាលារៀនផង ដើរលក់នំប៉័ង លក់ប៉ោងៗ បម្រើតុតាមហាង (ដើម្បីចិញ្ចឹមក្រុមគ្រួ​សារក្នុងនាមជាកូនច្បង)
    • គេចាប់ធ្វើទាហាន
  • ក្រោយឆ្នាំ១៩៧៥
    • ជម្លៀសទៅស្រុកខាងម្តាយ នៅភូមិកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាលបាន​៦ខែ
    • ខ្មែរក្រហមបញ្ជូនទាំងគ្រួសារឲ្យទៅនៅភូមិត្រពាំងថ្ម សង្គាត់ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង មានការងារជាអ្នកលាយជីលេខ១ (ជីលាមកមនុស្ស)
  • ក្រោយឆ្នាំ១៩៧៩
    • បានមកនៅខេត្តសៀមរាបពីរខែបន្តដំណើរទៅរស់នៅស្រុកកំណើតខាងម្តាយជាថ្មីទៀត
    • ក្រោយមកលោកបានមករស់នៅភ្នំពេញ ហើយចូលបម្រើការនៅវិទ្យុជាតិកម្ពុជា។
គ. ស្នាដៃ
  • ឆ្នាំ១៩៦៨ បានសរសេរកំណាព្យមួយឈ្មោះថា "ក្តីលំបាកវេទនារបស់កូនអ្នកក្រ និងការបែង​ចែកវណ្ណៈក្នុងសង្គមមនុស្ស"
  • ឆ្នាំ១៩៧០ សរសេររឿងអ្នកលេងជាយសមុទ្រ ជាប្រភេទប្រលោមលោកដោយបោះលក់តាម​ផ្សារ។
  • ឆ្នាំ១៩៧២ សរសេររឿងគុហាថ្មលឿង ជាប្រភេទប្រលោមលោកភាគ (៥ភាគ) បានធ្វើឲ្យគាត់​ល្បីឈ្មោះ។
  • ឆ្នាំ១៩៧២ បានចូលជាសមាជិកក្រុមអ្នកនិពន្ធខ្មែរ

  • មុនឆ្នាំ១៩៧៥លោកសរសេរបាន៩ស្នាដៃ។
  • ក្រោយឆ្នាំ១៩៧៩ លោកសរសេរបាន១៧៦ស្នាដៃ។ 
បើចង់ឲ្យកាន់តែច្បាស់សូមរកមើលឯកសារ "សិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរ" ត្រង់ទំព័រទី ២១៥ ដល់ទំព័រទី ២១៧។

Comments

Popular posts from this blog

រឿង ពុទ្ធិសែននាងកង្រី

រឿង មាយើង

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)

រឿង កុលាបប៉ៃលិន