Posts

Showing posts from September, 2014

អំពីសំណេរតែងសេចក្តីអធិប្បាយពិភាក្សា

ដូចម្តេចដែលហៅថា តែងសេចក្តីបែបពិភាក្សា? តែងសេចក្តីបែបពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យអ្នកតែងលើកយកមតិ​របស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សមឬពុំសម មានប្រយោជន៍​ឬឥតប្រយោជន៍ ជាគុណឬជាទោស។ល។ ដើម្បីយកមតិទាំងអស់មកថ្លឹងថ្លែងមើល តើមតិ​ណាមួយសមរម្យជាង។ ជាទូទៅប្រធានពិភាក្សា គឺមានមតិពុំសមស្របគ្នា ហើយច្រើនស្ថិតនៅលើទ្រឹស្តីបដិសំយោគ ដែលមាន៖ មតិទី១ (មតិស្រប), មតិទី២ (មតិផ្ទុយ), មតិសំយោគ ឬមតិពិភាក្សា។

អំពីសំណេរតែងសេចក្តីអត្ថាធិប្បាយពន្យល់

ដូចម្តេចដែលហៅថាតែងសេចក្តីអត្ថាធិប្បាយបែបពន្យល់? តែងសេចក្តីបែបអត្ថាធិប្បាយពន្យល់ជាប្រធានមួយប្រភេទដែលតម្រូវឲ្យអ្នកតែងស្រាយបំភ្លឺ ពន្យល់យ៉ាងល្អិតល្អន់ ក្បោះក្បាយ ច្បាស់លាស់ អស់សេចក្តី។ ប្រធានពន្យល់មិនតម្រូវឲ្យអ្នកវែកញែករកខុសត្រូវឡើយ ព្រោះវាមានលក្ខណៈត្រឹមត្រូវរួច​ស្រេចទៅហើយ។ គន្លឹះដើម្បីស្គាល់ប្រធាន គេដឹង និងស្គាល់ប្រភេទនៃប្រធានតែងសេចក្តីបានតាមរយៈ ពាក្យចោទសួរ៖ ហេតុអ្វី......? , ហេតុដូចម្តេច......? , .......មានប៉ុន្មានយ៉ាង? , ......យ៉ាងណាខ្លះ? , ......យ៉ាងដូចម្តេច? , ......បែបណា? ពាក្យបង្គាប់៖ ចូរពន្យល់។ , ចូរស្រាយបំភ្លឺ។ , ចូរគូសបញ្ជាក់។ , ចូររៀបរាប់។ , ចូរបង្ហាញ។ , ចូរពណ៌នា។ , ចូរអធិប្បាយ។ , ចូរលាតត្រដាង។

រឿង គង់ហ៊ាន

         កាលពីព្រេងនាយមានមនុស្សម្នាក់ឈ្មោះគង់ មានប្រពន្ធពីរ១ ឈ្មោះនាងអាំ មួយឈ្មោះនាង គំ។ ថ្ងៃមួយអ្នកគង់ នាំប្រពន្ធទាំងពីរនាក់ទៅសួរបងប្អូននៅស្រុកឆ្ងាយ។ តាមផ្លូវទៅស្រុកនោះមាន​ខ្លាសាហាវ អ្នកគង់បណ្តើរប្រពន្ធទាំងពីរនាក់ ទៅដល់ព្រៃធំមួយជិតស្រុកគេ ព្រៃនោះតែងមានខ្លា​ចេញខាំមនុស្ស ក្របី គោ ស៊ីតែរឿយៗ។ លុះអ្នកគង់ទៅដល់កន្លែងនោះ ខ្លាក៏ស្ទុះដេញស្រែក​សន្ធាប់ពីចម្ងាយមក។ អ្នកគង់រត់ចូលរូងឈើ រាកនោមព្រោះភ័យណាស់ញ័រដៃញ័រជើង។ នាងអាំ និងនាងគំខំព្រួតគ្នាវាយខ្លានោះស្លាប់ទៅ។          ឯអ្នកគង់ឃើញប្រពន្ធវាយខ្លាស្លាប់ហើយ​បានស្ទុះម្នីម្នាចេញពីរូងឈើមកយកដំបងវាយខ្លា​ស្លាប់ស្រាប់នោះថែមទៀត។ ប្រពន្ធទាំងពីរបន្ទោសប្តីថា "ខ្លាគេវាយាងាប់ហើយធ្វើជាមកវាយថែម​ទៀត ប្រុសអីកំសាកញីដូច្នេះ"។ អ្នកគង់បំពានទៅប្រពន្ធថា "មិនដែលមានស្រីណាវាយខ្លាស្លាប់​នោះទេ មានតែប្រុសទេបានហ៊ានវាយខ្លាទាល់តែស្លាប់" ហើយអ្នកគង់ក៏បោចវល្លិចងខ្លានោះនាំ​ប្រពន្ធសែងចូលទៅក្នុងស្រុក។ អស់អ្នកស្រុកឃើញអ្នកគង់សែងខ្លាមក គេបបួលគ្នាមកមើលពេញ​ពេញ ហើយគេសួរថា "អ្នកឯងធ្វើដូចម្តេចបានជាបានខ្លានេះ ខ្លានេះសាហាវណាស់ វាតែងតែខាំ​មនុស្សម្នា ក្របី គោ ស៊ីច្រើនណាស់"

តែងសេចក្តីបែបអត្ថាធិប្បាយ

ដូចម្តេចដែលហៅថាតែងសេចក្តី? = ពាក្យថា "តែងសេចក្តី" បានមកពី៖ តែង បូកនឹង សេចក្តី តែង៖ រៀបចំ រចនា កែច្នៃ កែលំអ ធ្វើឲ្យមានរបៀប សេចក្តី៖ រឿងរ៉ាវ ហេតុការណ៍ ដែលមានជាប់ទាក់ទងគ្នាជាឃ្លា ល្បះ កថាខណ្ឌ អត្ថបទដែល​មានន័យ និងបំណងច្បាស់លាស់ អាចស្តាប់បាន។ ដូច្នេះ "តែងសេចក្តី" មានន័យថាការរៀបចំពាក្យពេចន៍ ការតុបតែង រចនានៃឃ្លាល្បះណាមួយ​ដើម្បីកែលំអសេចក្តីឲ្យមានទំនាក់ទំនងជាអត្ថបទដ៏សមហេតុផល ត្រឹមត្រូវ មានខ្លឹមសារប្រកប​ដោយផលប្រយោជន៍ជាទីពេញចិត្ត។

រឿង រាមកេរ្តិ៍ [៤]

Image
         ក្មេងទាំងពីរបានជួបសំណេះសំណាលគ្នាហើយ បានស្រុះស្រួលគ្នាទៅរង់ចាំដំណើរមកដល់​របស់ព្រះរាមនៅក្នុងព្រៃមួយ។ បន្ទាប់ពីចាប់អ្នកយាមទ្វារទៅឃុំឃាំងរួចហើយ ព្រះរាមក៏ចាត់ពល​មួយចំនួនឲ្យតាមចាប់ព្រះរាជកុមារមកវិញ។ ព្រះរាមបានទៅជួបក្មេងទាំងពីរដូចបំណង ហើយ​បានសរសើរអំពីលម្អ និងឫទ្ធានុភាពកុមារ ហើយក៏ថ្លែងសរបង្កសង្រ្គាមមួយរំពេច។ ប៉ុន្តែសង្រ្គាម​មិនឈ្នះមិនចាញ់ឡើយ។ ព្រះរាជកុមារខឹងខ្លាំងណាស់ ក៏ថ្លែងសរបម្រុងសម្លាប់ក្សត្រទាំងបួនអង្គ​ចោល ប៉ុន្តែសររបស់គេក្លាយជាកម្រងផ្កា។ ឃើញហេតុការណ៍នេះព្រះរាមក៏អធិដ្ឋានស្រួលបួល​ហើយថ្លែងសរទៀត ប៉ុន្តែសររបស់ព្រះរាមក្លាយជាអាហារសម្រាប់កុមារសោយទៅវិញ។ ព្រះរាម​​សាកសួរព្រះរាជកុមារទើបដឹងថាជាបុត្រនាងសីតា ហើយព្រះរាមសួរទៅព្រះលក្ស្មណ៍ទើបដឹងថា​នាងសីតាពុំទាន់ស្លាប់ ព្រះរាមក៏ចុះពីលើរាជរថ ទៅសុំឲ្យបុត្រទទួលស្គាល់ជាបិតា និងនាំព្រះអង្គ​ទៅជួបនាងសីតា។

រឿង ពស់កេងកង

        កាលពីព្រេងនាយនៅលើដីយើងនេះ គ្រប់ស្រុកទាំងអស់មិនមានពស់ពិស និងពស់ឥតពិសទេមានតែពស់​កេងកង។         មាននិទានថា៖ កាលពីដើមឡើយមានមនុស្ស២នាក់ប្តីប្រពន្ធ ប្រពន្ធឈ្មោះនាងនី មានកូនស្រីឈ្មោះនាងអេត។ ប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែង។ ថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអុស។ ឯនាងនីលឺគេបបួលគ្នា ក៏ទៅជាមួយនឹងគេដែរ យកនាងអេតជាកូនទៅជាមួយផង លីដឹងចូលទៅក្នុងព្រៃបានឃើញអុសមួយធំ។ នាងនីយកដឹងពុះអុស លុះពុះយូរបន្តិចទៅ ដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់។ នាងនីមើលទៅឃើញដឹង និងពស់កេងកង ក៏និយាយនឹងពស់កេងកង ក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យ។ ឯពស់កេងកងឆ្លើយឡើងថា “អើ! បើនាងឯងដោយអញធ្វើជាប្រពន្ធអញ ទើបអញឲ្យដឹង បើនាងឯងមិនដោយអញមិនធ្វើជាប្រពន្ធអញនោះ អញមិនឲ្យដឹងទេ”។ នាងនីលឺពស់កេងកងថាដូច្នេះហើយ ហេតុតែជាស្រីខូចក៏ទទួលព្រមថា “អើ! លែងតែអ្នកឯងឲ្យដឹងមកខ្ញុំចុះ ចាំល្ងាចសឹមខ្ញុំឲ្យមេអេតមកហៅ”។ ពស់កេងកងលឺនាងនីថាដូច្នេះ ក៏ឲ្យដឹងមក។ នាងនីផ្តាំថា “ដល់ល្ងាចសឹមឲ្យមេអេតមកហៅ” ហើយនាងនីក៏ទូលអុសទៅផ្ទះជាមួយមេអេត លុះដល់ព្រលប់នាងនីក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកង។ នាងអេតទៅដល់មាត់រន្ធពស់ស្រែកថា

រឿង រាមកេរ្តិ៍ [៣]

Image
         ពេលដឹងថាព្រះលក្ស្មណ៍រួចជីវិតឡើងវិញ ក្រុងរាពណ៍បានហោះទៅលើកំពូលភ្នំដើម្បីស្លពិស​នាគសម្រាប់សម្លាប់ទ័ពព្រះរាម។ ពិភេកគន់គូរដឹងដំណើរហេតុផលនេះក៏ប្រាប់ទៅព្រះរាមៗប្រើ​ហនុមានឲ្យទៅបំផ្លាញមន្តអាគមរបស់ក្រុងរាពណ៍លុះត្រាសម្រេច។ ក្រុងរាពណ៍ខឹងខ្លាំងណាស់ក៏​ចាត់ឲ្យឥន្ទ្រជិតចេញច្បាំង។ ឥន្ទ្រជិតកាឡាខ្លួនជាពពក ហើយទ័ពយក្សសម្លាប់ទ័ពស្វាអស់ជា​ច្រើន។ ព្រះរាម ព្រះលក្ស្មណ៍អស់សង្ឃឹមព្រោះមើលទ័ពយក្សមិនឃើញសោះ ក៏បន់ស្រន់ទេវតា​សូមឲ្យមើលទ័ពសត្រូវឃើញ។ ការបន់ស្រន់បានសម្រេចហើយ ព្រះលក្ស្មណ៍ក៏បានថ្លែងសរ​សម្លាប់នាគឥន្ទ្រជិតក្នុងពេលនោះទៅ។ រាពណ៍ខឹងពេកក៏សម្រេចចិត្តយកនាងសីតាទៅប្រហារ​ជីវិត។ ប៉ុន្តែមានមន្ត្រីម្នាក់ឈ្មោះរុក្ខសៈឃាត់ទាន់ ដោយអះអាងថាទំនៀមទម្លាប់មិនអនុញ្ញាតឲ្យ​សម្លាប់មនុស្សឥតទោសទេ។ ក្រុងរាពណ៍យល់ព្រម ហើយក៏បញ្ជាឲ្យកូនទាំង១០របស់ខ្លួនចេញ​ច្បាំងម្តងមួយៗលុះត្រាតែស្លាប់អស់។ អស់សង្ឃឹម រាពណ៍ក៏ទៅចងស្ពានមេត្រីជាមួយមិត្តម្នាក់​ឈ្មោះមូលផលល័មឲ្យមកជួយច្បាំងទៀតតែត្រូវស្លាប់អស់។ សង្រ្គាមក៏បានបញ្ចប់ ហើយនាង​សីតាក៏ត្រូវបានរំដោះបាន។

កំណត់សម្គាល់

ប្លុកមានការផ្លាស់ប្តូរបន្តិចបន្តួចចំពោះការបង្ហាញអត្ថបទនៅ"ទំព័រដើម"។ មុនដំបូង អត្ថបទទាំងមូលត្រូវបានបង្ហាញទាំងអស់នៅលើទំព័រដើម ប៉ុន្តែពេលនេះអត្ថបទរឿង និងអក្សរសិល្ប៍ទាំងឡាយគឺមិនបានបង្ហាញទាំងអស់ឡើយ ពីព្រោះខ្ញុំបានធ្វើការផ្លាស់ប្តូរបន្តិចបន្តួច គឺបង្ហាញតែកថាខណ្ឌដំបូងតែប៉ុណ្ណោះ​ដូច្នេះដើម្បីបានអានអត្ថបទបន្ត ឬសាច់រឿងទាំងមូល អ្នកត្រូវចុចលើពាក្យ អានបន្ត>> ដែលបានបង្ហាញបែបនេះ នោះអ្នកនឹងឃើញអត្ថបទទាំងមូលត្រូវបានបង្ហាញ។ ខ្ញុំធ្វើបែបនេះពីព្រោះ កាលបើបង្ហាញអត្ថបទទាំងអស់នៅលើទំព័រដើម នឹងធ្វើឲ្យយើងពិបាកក្នុងការទាញចុះក្រោមដើម្បី មើលអត្ថបទចាស់ៗ ដូច្នេះដើម្បីឲ្យមានភាពងាយស្រួល ខ្ញុំបានកែប្រែត្រង់នេះបន្តិច។ ហើយសូមអរគុណចំពោះការគាំទ្រ។

រឿង រាមកេរ្តិ៍ [២]

Image
         ចំណែកព្រះរាម ព្រះលក្ស្មណ៍ ក្រោយពេលដែលបាញ់ប្រើសមាសរួចក៏ធ្វើដំណើរមករកនាងសីតាវិញ។ លុះរកមិនឃើញក៏យំសោកបោកខ្លួនហើយធ្វើដំណើរទៅជួបជតាយុ ដែលបានប្រាប់ដំណើររឿងកក្រុងរាពណ៍ឆក់យកនាងសីតា។ ព្រះរាមបានជួបសត្វកុកទៀត កុកបានប្រាប់ដំណឹងនាងសីតាដល់ព្រះរាមដែរ ប៉ុន្តែត្រូវព្រះលក្ស្មណ៍តិះដៀលកុក កុកក៏តិះដៀលវិញ។ ព្រះរាមខ្លាចពាក្យដំនៀលរបស់កុកនេះលេចលឺវែងឆ្ងាយទៅទៀតក៏លើកធ្នូសរបម្រុងសម្លាប់កុក តែកុកសុំទោសហើយធានាជួយច្បាំងព្រះអង្គយកនាងសីតាមកវិញ។ នៅតាមផ្លូវព្រះរាមជួបនឹងយក្សកុម្ភ័ណ ដែលមានបំណងចង់សម្លាប់ព្រះអង្គ តែត្រូវព្រះរាមថ្លែងសរសម្លាប់ចោលទៅ។          នៅក្នុងព្រៃហេមពាន្តមានស្តេចក្របីមួយឈ្មោះ មហិង្សរាជ បានសម្លាប់ក្របីឈ្មោលទាំងអស់​ហើយប្រមូលក្របីញីធ្វើជាប្រពន្ធ។ សូម្បីតែកូនខ្លួនដែលកើតមកឈ្មោលក៏វាសម្លាប់ចោលដែរ។ មានមេក្របីមួយឈ្មោះសុន្តគិរីបានកើតកូនឈ្មោលមួយឈ្មោះទូភី ហើយមានបំណងចង់រក្សាកូន​ក៏ភៀសខ្លួនទៅសម្ងំក្នុងព្រៃ។ នាងសុន្តគិរីបានទូន្មានកូនឲ្យខំហាត់រៀនឲ្យបានខ្លាំងក្លាមុនទៅជួប​ឪពុក។ ការប្រឹងប្រែងរបស់ទូភីបានសម្រេចដោយមានកម្លាំងរហូតដល់វ៍ធដើមឈើធំៗរលំខ្ទេច​ខ្ទីអស់

រឿង រាមកេរ្តិ៍ [១]

Image
ប្រភព ៖ ឯកសារដែលយកមកសិក្សាគឺរៀបរៀងឡើងដោយអ្នកអង្គ​ម្ចាស់ វឌ្ឍឆាយាវង្ស ដែលត្រូវបានបោះពុម្ពផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណិ្ឌត្យ នៃក្រ​សួងធម្មការ បោះពុម្ពលើកទី១នៅព.ស២៤៨០ (គ.ស ១៩៣៧)។ រឿងនេះមានចំនួន៨០ខ្សែ តែចំនួនដែលរកឃើញមានតែ១៦ខ្សែទេ គឺខ្សែទី១ ដល់ខ្សែទី១០ និងខ្សែទី៧៥ ដល់ខ្សែទី៨០។ ឯ៦៤ខ្សែទៀតរកមិនឃើញឡើយ។ ប្រភេទ ៖ នាដ្យកថា ប្រកបទៅដោយវីរៈលក្ខណៈ ចលនា ៖ ព្រាហ្មណ៍និយម ឥទ្ធិពល ៖ ទទួលឥទ្ធិពលពីព្រាហ្មណ៍សាសនា និងពុទ្ធសាសនា កាលកំណត់តែង ៖ មានទស្សនៈ៣បានលើកឡើងខុសៗគ្នា (លោកញ៉ុក ថែម៖ ខ្សែទី១ ដល់ខ្សែទី១០ តាក់តែងក្នុងស.វទី១៧.១៨ ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី៤ ដល់ព្រះអង្គអេង។ ខ្សែទី៧៥ ដល់ខ្សែទី៨០ តាក់តែងនៅស.វ ១៨.១៩ ក្នុងរជ្ជកាលព្រះអង្គអេង ដល់ព្រះអង្គឌួង។) (អ្នកស្រីពៅ សាវរស៖ ខ្សែទី១ ដល់ខ្សែទី១០ សរសេរក្នុងរវាងស.វទី១៦ និង១៧។ ខ្សែទី៧៥ ដល់ខ្សែទី៨០ សរសេរក្នុងរវាងស.វទី១៧ និង១៨។) (មតិមួយទៀតថារឿងរាមកេរ្តិ៍ប្រហែលជាតាក់តែងឡើងក្នុងអំឡុងស.វទី១១ និង១២ ដោយផ្អែកលើចម្លាក់រឿងរាមកេរ្តិ៍នៅតាមប្រាសាទនានា។) អ្នកនិពន្ ធ៖ ពុំអាចរកឃើញឈ្មោះអ្នកនិពន្ធ តែគេសន្និដ្ឋានថាមានអ្នកនិពន្ធ២នាក់ដែលជាអ្នក​ប្រាជ្ញខ្មែរដែលចេះភាសាសំស្រ

រឿង សត្វចចក

        កាលពីព្រេងនាយមានចចកត្រោសធំមួយ ដល់រដូវរំហើយ វាដើររកត្រពាំងបឹងបួរដែលរីងទឹក​ដើម្បីចាប់ត្រីស៊ី។ លុះដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡង់មួយឃើញសុទ្ធតែភក់ មានត្រី កំពឹស បង្កង ក្តាមជាច្រើនណាស់។ ចចកឃើញហើយមានចិត្តត្រេកអរ រីករាយគិតថា “ថ្ងៃនេះអញមានលាភ​ធំណាស់ជាលាភចម្លែកជាងសព្វថ្ងៃ”។ ឯកំពឹសមានប្រាជ្ញា លឺចចកថាដូច្នេះហើយក៏និយាយលួងលោម​ចចកថា “យើងទាំងអស់គ្នាសុទ្ធតែជាចំណីបងចចកឯងទាំងអស់ហើយ ប៉ុន្តែយើងប្រឡាក់ភក់ណាស់​បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេ” ចចកឆ្លើយថា “ធ្វើដូចម្តេចនឹងឆ្ងាញ់ពិសា?”។ កំពឹស​ឆ្លើយថា “ត្រូវបងចចកឯង យកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយស៊ឹមស៊ីនោះទើបឆ្ងាញ់ពិសា”។ ចចកថា “ធ្វើដូចម្តេចនឹងយកទៅលាងទឹកបានបើច្រើនដល់ម្ល៉េះ?”។ កំពឹសថា “បងចចកកុំព្រួយចិត្ត ខ្ញុំធានា គិតឲ្យបងបានស្រួលប៉ុន្តែបងឯងត្រូវតាមខ្ញុំ”។ ចចកឆ្លើយឡើងថា “បងឯងធ្វើដូច្នេះក៏ខ្ញុំតាមទាំង​អស់”។ បើដូច្នេះចូរបងឯងចុះមកដេកននៀលក្នុងភក់នេះ ហើយយើងទាំងអស់គ្នានឹងបានតោងខាំរោមបងឯងៗនាំយើងទៅរកស្ទឹងបឹងបួឯណាមានទឹកថ្លាច្រើន បងឯងលាងយើងឲ្យស្អាត ហើយសឹម​បងឯងស៊ីឲ្យឆ្ងាញ់ពិសាតាមចិត្តចុះ”។

រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា

         កាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថ្ងៃមួយ ចៅទាំងពីរនាក់បានបបួលគ្នា ទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំដ៏នាំគ្នាដើរចេញទៅ។ លុះដល់ព្រៃជា​កន្លែងដាក់អន្ទាក់ អ្នកមួយថា "ខ្ញុំនឹងដាក់គល់ឈើេនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើ​នេះ"។ អ្នកមួយឆ្លើយថា "ខ្ញុំក៏ចង់ដាក់នៅកន្លែងនឹងដែរ ប៉ុន្តែឥឡូវនេះបើអ្នកដាក់នឹងគល់ឈើ មាន​តែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង"។ និយាយគ្នាហើយ​ម្នាក់ដាក់នៅគល់ឈើ ម្នាក់ទៀតឡើងដាក់នៅចុងឈើស្រេចហើយវិលមកផ្ទះវិញ លាគ្នាទៅផ្ទះ​ដោយខ្លួន។         ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ លុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថា​"តាំងពីដូនតាមកមិនដែលលឺថាអ្នកណាដាក់អន្ទាក់នៅចុងឈើឲ្យជាប់សត្វជើងបួនដែលដើរនៅដី​នោះទេ​ ឥឡូវនេះអញដាក់អន្ទាក់ចុងឈើ តើធ្វើមិចនឹងបានសត្វ? ដូច្នេះត្រូវអញរព្ញកពីពេលមាន់​រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់​ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ ហើយអញដោះសត្វទៅជូនលោកសុភាសេក បើវាមិន​សុខចិត្តដូចម្តេចៗមុខជាកើតក្តីគង់តែដល់សុភាសេកមិនខាន សុភាសេកនឹងកាត់ក្តីឲ្យវាចាញ់អញ​ជាប្រាកដ។

រឿង ព្រះវេស្សន្តរ

Image
ប្រភេទរឿង ៖ អក្សរសិល្ប៍បុរាណ, សាស្រ្តាទេសន៍ ចលនា ៖ អក្សរសិល្ប៍ពុទ្ធនិយម អ្នកនិពន្ធ និងកាលកំណត់តែង ៖ គម្ពីរដើមជាស្នាដៃនៃព្រះអដ្ឋកឋាចារ្យដែលសរសេរជាភាសាបាលីមាននៅក្នុងគម្ពីរព្រះត្រៃបិដក។ ឯគម្ពីរជាភាសាសម្រាយដែលមាននៅក្នុងកម្ពុជរដ្ឋយើងគឺមានច្រើនប្រភេទណាស់។ (សព្វថ្ងៃឯកសារគោលដែលយកមកសិក្សាគឺជាស្នាដៃរបស់បណ្ឌិតមហាឈឹម សុមន៍)។

រឿង ទុំទាវ

Image
ប្រភេទ ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា ចលនា ៖ ខេមរនិយម ឥទ្ធិពល ៖ ព្រះពុទ្ធសាសនា សង្គមបរិយាកាស ៖ ក្នុងសម័យលង្វែក កាលកំណត់តែង ៖ ១៩១៥ (ក្នុងរជ្ជកាលសេ្តចស៊ីសុវត្ថិ) អ្នកនិពន្ធ ៖ ភិក្ខុសោម

មុននឹងចេះសរសេរតែងសេចក្តី ត្រូវចេះរឿងជាមុនសិន

"ចង់ចេះសរសេរតែងសេចក្តីឲ្យបានច្បាស់គឺមិនងាយស្រួលឡើយ"។ មុននឹងតែងសេចក្តីបាន យើងត្រូវយល់ពីអ្វីៗជាច្រើន ដូចជាស្នាដៃអក្សរសិល្ប៍ល្បីៗ ស្ថានភាពសង្គមទាំងក្នុងអតីតកាល និងបច្ចុប្បន្ន អ្នកនិពន្ធ​យល់ពីអ្វីៗដែលទាក់ទងនឹងអក្សរសិល្ប៍ឲ្យបានច្រើន ពោលគឺធ្វើយ៉ាងណាឲ្យចេះរឿងអក្សរសិល្ប៍ជាមុនសិន។

សូមស្វាគមន៍មកកាន់ប្លុក "អក្សរសិល្ប៍ខ្មែរ"

សូមស្វាគមន៍មកកាន់ប្លុក "អក្សរសិល្ប៍ខ្មែរ"។ ប្លុកនេះជាប្លុកទី២របស់ខ្ញុំ ដែលបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយពីកម្រិតសរសេរសំណេរតែងសេចក្តីរបស់កូនខ្មែរឲ្យមានការរីកចម្រើនឡើងវិញ។ "ចូរចងចាំថា ដើម្បីចេះសរសេរតែងសេចក្តី អ្នកត្រូវឧស្សាហ៍ព្យាយាមអានសៀវភៅឲ្យបានច្រើន ហាត់សរសេរឲ្យបានច្រើន និងមានស្វ័យកែលំអជាប្រចាំ។" -- គង់ សុខហេង "ភាពជោគជ័យមិនដែលមាន នៅពេលដែលអ្នកទើបនឹងចាប់ផ្តើមម្តងនោះទេ។ ហើយបរាជ័យម្តង ក៏មិនដែលមានន័យថាបរាជ័យរហូតនោះដែរ។ ដួលម្តង ចូរចាត់ទុកថានោះជាមេរៀនក្នុងជីវិត មិនត្រូវរាថយឡើយ ព្រោះគ្មានអ្វីដែលមនុស្សធ្វើមិនបាននោះទេ។" -- ឈិត ស៊ុនហុង (ម្ចាស់ប្លុកនេះ) ខ្ញុំសង្ឃឹមថាអ្នករាល់គ្នានឹងគាំទ្រប្លុកនេះ ហើយសូមជូនពរឲ្យអ្នកទទួលបាននូវជោគជ័យក្នុងជីវិត។