អំពីសំណេរតែងសេចក្តីអត្ថាធិប្បាយពន្យល់

ដូចម្តេចដែលហៅថាតែងសេចក្តីអត្ថាធិប្បាយបែបពន្យល់?

  • តែងសេចក្តីបែបអត្ថាធិប្បាយពន្យល់ជាប្រធានមួយប្រភេទដែលតម្រូវឲ្យអ្នកតែងស្រាយបំភ្លឺ ពន្យល់យ៉ាងល្អិតល្អន់ ក្បោះក្បាយ ច្បាស់លាស់ អស់សេចក្តី។
  • ប្រធានពន្យល់មិនតម្រូវឲ្យអ្នកវែកញែករកខុសត្រូវឡើយ ព្រោះវាមានលក្ខណៈត្រឹមត្រូវរួច​ស្រេចទៅហើយ។


គន្លឹះដើម្បីស្គាល់ប្រធាន
គេដឹង និងស្គាល់ប្រភេទនៃប្រធានតែងសេចក្តីបានតាមរយៈ

  • ពាក្យចោទសួរ៖ ហេតុអ្វី......? , ហេតុដូចម្តេច......? , .......មានប៉ុន្មានយ៉ាង? , ......យ៉ាងណាខ្លះ? , ......យ៉ាងដូចម្តេច? , ......បែបណា?
  • ពាក្យបង្គាប់៖ ចូរពន្យល់។ , ចូរស្រាយបំភ្លឺ។ , ចូរគូសបញ្ជាក់។ , ចូររៀបរាប់។ , ចូរបង្ហាញ។ , ចូរពណ៌នា។ , ចូរអធិប្បាយ។ , ចូរលាតត្រដាង។
គម្រោងតែងសេចក្តី
ក. សេចក្តីផ្តើម៖

  • លំនាំបញ្ហា៖ និយាយបញ្ហាទូទៅដែលទាក់ទងនឹងប្រធាន មិនវែងពេក មិនខ្លីពេក
  • ចំណូលបញ្ហា៖ លើកទស្សនៈរបស់ប្រធានយកមកបង្ហាញ
  • ចំណោទបញ្ហា៖ ចោទសួរលើប្រធាន (បែបពន្យល់)។        (សូមមើលរបៀបចោទសួរក្នុងប្រធានបែបអត្ថាធិប្បាយពន្យល់)
ខ. តួសេចក្តី៖

  • ឃ្លាភ្ជាប់សេចក្តី (សូមមើលរបៀបសរសេរឃ្លាភ្ជាប់សេចក្តី)
  • ពន្យល់ពាក្យពិបាក ឬពាក្យគន្លឹះរបស់ប្រធាន (មិនបាច់បញ្ជាក់ថ្នាក់ពាក្យទេ)
  • ពន្យល់ន័យប្រធាន (ប្រធាននេះចង់និយាយថា.......។ ចង់ឲ្យយើងបកស្រាយពី......។)
  • បកស្រាយប្រធាន និងឧទាហរណ៍ (សូមមើលរបៀបបកស្រាយប្រធាន)
  • សរុបសេចក្តី៖ សរុបខ្លឹមសារដែលបានបកស្រាយខាងលើឲ្យសមល្មម ដោយច្បិចយកតែ​គំនិតសំខាន់ៗតាមលំដាប់លំដោយ ហើយវាយតម្លៃតាមមតិរបស់អ្នកតែង។

គ. សេចក្តីបញ្ចប់៖

  • វាយតម្លៃប្រធាន៖ គឺជាចម្លើយនៃចំណោទបញ្ហា ពោលគឺតម្លៃនៃការអប់រំសីលធម៌ ឬវប្បធម៌
  • ទស្សនៈផ្ទាល់ខ្លួន៖ បង្ហាញពីជំហរទស្សនៈរបស់អ្នកតែង ផ្សារភ្ជាប់ក្នុងជីវភាព សង្គមជាក់​ស្តែង។

របៀបចោទសួរក្នុងប្រធានបែបអត្ថាធិប្បាយពន្យល់

  1. តើ......មានខ្លឹមសារយ៉ាងណា?
  2. តើ......មានខ្លឹមសារយ៉ាងដូចម្តេច?
  3. តើ......មានអត្ថន័យយ៉ាងដូចម្តេច?
  4. តើ......បង្កប់នូវតម្លៃអប់រំយ៉ាងណាខ្លះ?
  5. តើ......បង្កប់នូវអត្ថន័យយ៉ាងដូចម្តេច?
  6. តើមានអំណះអំណាងយ៉ាងណាខ្លះបានជាគេហ៊ានថាដូចនេះ?
  7. ...............................................................................................................................?
របៀបសរសេរឃ្លាភ្ជាប់សេចក្តី

  1. ដើម្បីបកស្រាយនូវមតិរបស់ប្រធានខាងលើឲ្យបានក្បោះក្បាយ ជាបឋមយើងគប្បីយល់នូវ​ពាក្យ "......" ជាមុនសិន។
  2. ដើម្បីជាជំនួយដល់ការដោះស្រាយបញ្ហាខាងលើឲ្យបានអស់សេចក្តី ជាដំបូងយើងគប្បី​ស្គាល់ពាក្យគន្លឹះមួយចំនួនជាមុនសិន។
  3. មុននឹងអត្ថាធិប្បាយពំនោលខាងលើឲ្យបានស៊ីជម្រៅ យើងគប្បីយល់នូវឃ្លា "......" ជាមុនសិន។
  4. ដើម្បីជាប្រទីបសម្រាប់បំភ្លឺក្នុងការបកស្រាយនូវទស្សនៈប្រធានខាងលើឲ្យបានក្បោះក្បាយ​ល្អ និងអស់សេចក្តី ជាបឋមយើងគប្បីយល់នូវអត្ថន័យនៃពាក្យគន្លឹះនៃទស្សនៈប្រធានជា​មុន​សិន។
  5. ...............................................................................................................................។
របៀបបកស្រាយប្រធាន

  • បើកទូលាយគំនិតឲ្យក្បោះក្បាយ បកស្រាយប្រធានឲ្យបានគ្រប់ជ្រុងជ្រោយ និងអស់សេចក្តី​ (គំនិតសំខាន់ បូកនឹង សេចក្តីលំអិតគាំទ្រ)
  • ផ្តល់ឧទាហរណ៍ឲ្យស៊ីនឹងប្រធាន (ក្នុងអក្សរសិល្ប៍ ក្នុងសង្គម ឬក្នុងប្រវត្តិសាស្រ្ត......)

Comments

Popular posts from this blog

ភាសាខ្មែរមានប្រភពមកពីភាសាបាលីសំស្ក្រឹត (ប្រធានបែបពិភាក្សា)

រឿង គូលីកំណែន

រឿង កុលាបប៉ៃលិន

រឿង មាលាដួងចិត្ត

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)