លោក នូ ហាច
ក. ជីវប្រវត្តិ៖
- កើតនៅថ្ងៃទី២៦ មិថុនា ១៩១៦ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតានាម ឃួន នៅ មាតានាម ឱ រមួច។ ពីកុមារធ្លាប់បានបួសរៀននៅវត្តក្នុងភូមិកំណើត រៀនអក្សរចេះមើលសាស្ត្រាបានយ៉ាងស្ទាត់។
- ឆ្នាំ ១៩៣២ បានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យស៊ីសុវត្ថិរហូតដល់ឆ្នាំ១៩៣៩ ក្រោយដែលជាប់មធ្យមសិក្សាបត្រភាគទី១ ហើយលោកបានចូលធ្វើការជាចៅក្រម ផ្លាស់មកភ្នំពេញវិញក្រោយពីរៀបអាពាហ៍ពិពាហ៍។
- ឆ្នាំ១៩៤៧ បានទៅបម្រើនៅក្រសួងឃោសនាការកាន់កាប់ខាងការផ្សាយកាសែតនៅកម្ពុជា
- ឆ្នាំ១៩៤៨ ធ្វើជាលេខាផ្ទាល់របស់ទ្រង់យុត្តិវង្ស កាលទ្រង់ជានាយករដ្ឋមន្ត្រី។ បន្ទាប់ពីទ្រង់យុត្តិវង្សសុគតទៅ លោកត្រឡប់មកក្រសួងឃោសនាការវិញធ្វើជានាយខុទ្ទកាល័យ។
- ឆ្នាំ១៩៥២ លោកចូលទៅបម្រើនៅក្រសួងការបរទេសវិញដែលនៅជាប់មុខងារជាមន្ត្រីការទូតខ្មែរ។
- ថ្ងៃទី១៦ មិថុនា ១៩៥២ ដល់ ២៣ មករា ១៩៥៣ សម្តេចនរោត្តមសីហនុ ជានាយកមន្ត្រីបានតែងតាំងលោកនូហាចជារដ្ឋលេខាធិការក្រសួងសាធារណការ និងគមនាគមន៍ដោយក្រឹត្យលេខ២៥២ ថ្ងៃទី១៥ មិថុនា ឆ្នាំ១៩៥២។
- លោកបានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរតាំងពីថ្ងៃទី១៧ មករា ១៩៥៨។
- ក្នុងក្រសួងការបរទេសលោកបានទទួលតំណែងចុងក្រោយបង្អស់ជាឯកអគ្គរាជទូតខ្មែរប្រចាំនៅប្រទេសឥណ្ឌូនេស៊ីប្រហែលនៅឆ្នាំ១៩៦៩។ លោកនិវត្តន៍ចូលភ្នំពេញវិញប្រហែលនៅរវាងឆ្នាំ១៩៧២។ លោកបានបាត់ខ្លួននៅសម័យខ្មែរក្រហម គឺរវាងឆ្នាំ១៩៧៥ ដល់១៩៧៩។
- រឿងផ្កាស្រពោន (១៩៤៩)
- រឿងនារីជាទីស្នេហា (១៩៥៣)
- រឿងលាវណ្យ និងរវិន្ទ (ភាគ១ ១៩៥៣, ភាគ២ ១៩៥៥)
- រឿងមាលាដួងចិត្ត (១៩៧២)
Comments
Post a Comment