លោក ឌឹក គាម Get link Facebook X Pinterest Email Other Apps November 04, 2014 កើតនៅថ្ងៃទី ០៥ មករា ឆ្នាំ១៩៣៦ នៅសង្កាត់ឫស្សីកែវ ស្រុកឆ្លូង ខេត្តក្រចេះ ស្នាដៃ៖ វេយ្យាករណ៍ដោយរូបភាព, រឿង ព្រះនាងឥន្ទ្រទេវី, រឿង ចៅពញាហុក, រឿង ភូមិតិរច្ឆាន (១៩៦៤ ១៩៦៥) Get link Facebook X Pinterest Email Other Apps Comments UnknownApril 21, 2022 at 7:54 PMHe was born ReplyDeleteRepliesReplyAdd commentLoad more... Post a Comment
រឿង គូលីកំណែន October 09, 2014 ប្រភពរឿង ៖ រឿងគូលីកំណែនជាប្រលោមលោកបែបមនោគមវិជ្ជា ឆ្លុះបញ្ចាំងពីតថភាពសង្គមកម្ពុជា ក្រោមនឹមអាណានិគមនិយមពីរ គឺបារាំង និងជប៉ុនដែលជារឿងមួយមានប្រភពនៅក្នុងប្រទេសកម្ពុជាយើង ពីព្រោះដំណើររឿងបានប្រព្រឹត្តទៅនៅក្នុងឃុំគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ប្រភេទ ៖ អក្សរសិល្ប៍ទំនើបដែលមានទស្សនៈជឿនលឿន និងមាននិន្នាការទៅខាងលទ្ធិសង្គមនិយម។ ចលនា ៖ ខេមរនិយម ព្រោះបានបង្ហាញពីជីវភាពពិតៗក្នុងសង្គមខ្មែរក្នុងកាលៈទេសៈដែលត្រូវបរទេសត្រួតត្រា។ អ្នកនិពន្ធ ៖ អ៊ឹម ថុក កាលបរិច្ឆេទ ៖ ខែសីហា ១៩៥៦ សង្គមបរិយាកាស ៖ ដំណើររឿងបានប្រព្រឹត្តទៅចាប់ពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (ពីឆ្នាំ ១៩២៧ ដល់ ១៩៤២) សម័យនោះប្រទេសកម្ពុជាឋិតក្រោមអាណានិគមបារាំង ជប៉ុន។ អានបន្ត »
រឿង មាយើង December 28, 2014 ប្រភពរឿង ៖ ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា ប្រភេទ ៖ អក្សរសិល្ប៍ប្រជាប្រិយ ចលនា ៖ អក្សរសិល្ប៍ខេមរនិយម កាលកំណត់តែង ៖ មិនច្បាស់លាស់ អ្នកនិពន្ធ ៖ មិនស្គាល់ឈ្មោះ អានបន្ត »
រឿង ពុទ្ធិសែននាងកង្រី March 22, 2015 ប្រភពរឿង ៖ គម្ពីរបញ្ញាសជាតកភាសាបាលី (រថសេនជាតក) ប្រភេទ ៖ អក្សរសិល្ប៍បុរាណ ជាប្រភេទសាស្ត្រាល្បែង ចលនា ៖ ពុទ្ធនិយម (ក្លាយ) អ្នកនិពន្ធ និងកាលកំណត់តែង ៖ រឿងពុទ្ធិសែននាងកង្រីរបស់ពុទ្ធសាសនបណ្ឌិតពុំមានបញ្ជាក់ឈ្មោះ និងកាលកំណត់តែងទេ។ ប៉ុន្តែនៅក្នុងសិក្សាកថារបស់បណ្ឌិតឃីង ហុកឌីទៅលើរឿងពុទ្ធិសែននាងកង្រីត្រង់ទំព័រទី១០ សរសេរថា រឿងរថសេន ឬពុទ្ធសែន ជាសាស្ត្រាស្លឹករឹតលេខ ៦៣ រក្សានៅសាលាបារាំងចុងបូពា៌ប្រទេស ផ្តើមសេចក្តីដោយនមស្ការជាបាលី រួចជាភាសាខ្មែររំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាដើម រួចអ្នកនិពន្ធប្រាប់ឈ្មោះ និងគោរមងារគឺ អម្រឹតក្សត្រីម៉ុក និពន្ធជាកាព្យ បកពីគម្ពីរ៥០ជាតក៍ នៅពុទ្ធសករាជ២៤០៤ ក្នុងឆ្នាំរកា ខែផល្គុន ៨កើត ថ្ងៃចន្ទ តាមរាជបញ្ជារបស់សម្តេចព្រះវររាជជននី ដែលគង់តាំងសីលធម៌កម្មដ្ឋាននៅភ្នំព្រះរាជទ្រព្យ។ រួមសេចក្តីមករឿងពុទ្ធសែនជាអត្ថបទល្បែងនេះនិពន្ធដំបូងឡើងនៅស.វទី១៩ ហើយអ្នកនិពន្ធដែលយើងរកឃើញ គឺអម្រឹតក្សត្រីម៉ុក ដូចមានពោលមកហើយ។ អានបន្ត »
រឿង ព្រះវេស្សន្តរ September 16, 2014 ប្រភេទរឿង ៖ អក្សរសិល្ប៍បុរាណ, សាស្រ្តាទេសន៍ ចលនា ៖ អក្សរសិល្ប៍ពុទ្ធនិយម អ្នកនិពន្ធ និងកាលកំណត់តែង ៖ គម្ពីរដើមជាស្នាដៃនៃព្រះអដ្ឋកឋាចារ្យដែលសរសេរជាភាសាបាលីមាននៅក្នុងគម្ពីរព្រះត្រៃបិដក។ ឯគម្ពីរជាភាសាសម្រាយដែលមាននៅក្នុងកម្ពុជរដ្ឋយើងគឺមានច្រើនប្រភេទណាស់។ (សព្វថ្ងៃឯកសារគោលដែលយកមកសិក្សាគឺជាស្នាដៃរបស់បណ្ឌិតមហាឈឹម សុមន៍)។ អានបន្ត »
រឿង ហង្សយន្ត April 16, 2015 ប្រភពរឿង ៖ តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី បានបញ្ចេញមតិថារឿងនេះប្រាកដជាស្នាដៃរបស់ខ្មែរ រួចមានគេលួចប្រែជាភាសាសៀម ទើបអ្នកនិពន្ធខ្មែរត្រូវបកប្រែមកជា ពាក្យខ្មែរវិញ ដើម្បីកុំឲ្យបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរ។ ប្រភេទរឿង ៖ កាព្យនិទាន ឬប្រលោមលោកបែបបុរាណ ឬសាស្ត្រាល្បែង។ ចលនា ៖ ពុទ្ធនិយម។ អ្នកនិពន្ធ ៖ ចៅយមបុណ្យភក្តិឧក។ កាលកំណត់តែង ៖ ស.វទី១៧។ អានបន្ត »
He was born
ReplyDelete