បណ្ឌិតមហា ឈឹម សុមន៍

 

ក. ជីវប្រវត្តិសង្ខេប៖
  • កើតក្នុងឆ្នាំ ១៩០៥ ព.ស ២៤៥០ នៅឃុំបសែត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
  • អាយុ ១២ឆ្នាំ បួសជាសាមណេរ សិក្សាក្នុងសំណាក់ព្រះគ្រូអាចារ្យកន នៅឃុំវាល ស្រុកគងពិសី
  • អាយុ ២០ឆ្នាំ ចូលរៀនកច្ចាយនៈវេយ្យាករណ៍ និងសម្ព័ន្ធម្តងទឿតក្នុងសំណាក់ព្រះតេជគុណ​ព្រះវិភទ្ទញ្ញាណសោម ឡុច (មហា៤ប្រយោគ) វត្តលង្កា ក្រុងភ្នំពេញ
  • អាយុ ២១ឆ្នាំ ឧបសម្បទាជាភិក្ខុភាវៈ ជាសិស្សសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ
  • ក្នុងឆ្នាំដដែល លោកបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ ហើយបានធ្វើជាគ្រូឧទ្ទេសាចារ្យ បង្រៀនបាលីនៅវត្តលង្កាកុសុមារាម ក្រុងភ្នំពេញ
  • ទទួលអនិច្ចកម្មនៅឆ្នាំ ១៩៧៥

ខ. ឋានៈ និងតួនាទី៖
  • ជាគ្រូបង្រៀនសាលាបាលីរង វត្តលង្កា ក្រុងភ្នំពេញ
  • ជាសមាជិកក្រុមជំនុំប្រែព្រះត្រៃបិដក
  • ជាសាស្រ្តាចារ្យពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ
  • ជាសមាជិកក្រុមអភិបាលនៃសមាជិកអ្នកនិពន្ធខ្មែរ


គ. ស្នាដៃ៖
  • ធម្មបទកថានានានិទាន (អាគារវិន័យ)
  • វេយ្យាករណ៍បាលី
  • ប្រស្នាវិន័យ ភាគ១ ភាគ២ ភាគ៣ ភាគ៤
  •  ពុទ្ធប្រវត្តិកថា (ប្រវត្តិទី១នៃពុទ្ធសាសនា)
  • អធិប្បាយគាថាធម្មបទ ភាគ១ ភាគ២ ភាគ៣ ភាគ៤
  • ឧភយពាក្យវិលាសិនី (ភាគ១ ខ្មែរ និងភាគ១ ភាគ២ បាលី)
  • ជាតកធម្មបទ (គម្រូតែងរឿង)
  • វិជ្ជាគុណកថាពាក្យកាព្យ
  • ទសានុស្សតិ និងព្រះត្រៃលក្ខណ៍
  • វិធីសម្ព័ន្ធសង្ខេប
  • សង្ខេបទសជាតក ១៩៥៩
  • កុម្ភជាតក
  • ពុទ្ធឃោសាចារ្យប្រវត្តិ
  • សង្គហធម៌៤ប្រការ
  • អធិប្បាយសុភាសិត (កាព្យបទផ្សេងៗ)
  • ............................................(ព្រមទាំងសៀវភៅជាច្រើនទៀតសរុបចំនួន៣៣)

Comments

Popular posts from this blog

រឿង មាយើង

រឿង ពុទ្ធិសែននាងកង្រី

រឿង កុលាបប៉ៃលិន

រឿង គូលីកំណែន

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)