មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)
ប្រធាន៖ ឆ្លងកាត់បទពិសោធនៃការរស់កន្លងមក មានមនុស្សជាច្រើនយល់ថា "មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន"។ តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់មនុស្សយ៉ាងដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់ផង។
សេចក្តីអធិប្បាយ
ឆ្លងកាត់នវបទពិសោធរបស់មនុស្ស យើងឃើញថាដំណើរជីវិតមនុស្សគ្រប់រូប គ្រប់សម័យកាល ពោរពេញទៅដោយឧបសគ្គរាប់មិនអស់។ ឧបសគ្គទាំងនោះបានជំរុញឲ្យមនុស្សប្រើគ្រប់បញ្ញាញាណដើម្បីទម្លាយភាពទាល់ច្រករបស់ខ្លួន។ ហើយជារឿយៗ ឃើញថាទោះបីជាមានឧបសគ្គធំតូចយ៉ាងណាក៏ដោយ ក៏មនុស្សម្នាក់ៗប្រើប្រាស់ខួរក្បាល ដែលផ្ទុកទៅដោយចំណេះវិជ្ជាយកមកដោះស្រាយបានប្រកបដោយជោគជ័យ។ ហេតុនេះហើយទើបមានមតិជាច្រើនយល់ថា "មានតែចំណេះវិជ្ជាទេដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន"។
តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់មនុស្សយ៉ាងណា?
ពាក្យថា "ចំណេះវិជ្ជា" សំដៅដល់ការចេះដឹងនូវផ្នែក ឬជំនាញផ្សេងៗ។ ឯ "សុភមង្គល" មានន័យថាមង្គលល្អ ឬសេចក្តីសុខទាំងផ្លូវចិត្ត និងផ្លូវកាយ។ អត្ថន័យរបស់ប្រធាននេះចង់និយាយថា ការចេះដឹងនូវជំនាញផ្សេងៗឲ្យពិតប្រាកដ រមែងនាំមកនូវសេចក្តីសុខទាំងផ្លូវចិត្ត ទាំងផ្លូវកាយបានយូរអង្វែង។
ជាការពិតណាស់ ការដែលចេះដឹងនូវមុខជំនាញណាមួយឲ្យបានច្បាស់លាស់ រមែងនាំឲ្យយើងមានភាពងាយស្រួលក្នុងការរកការងារធ្វើ មានសេចក្តីសុខ សុភមង្គល និងមានកិត្តិយសថែមទៀតផង។ វិជ្ជានាំឲ្យយើងមានទ្រព្យសម្បត្តិធូរធារព្រោះបើកាលណាយើងចេះអ្វីមួយពិតប្រាកដ យើងយកវិជ្ជានោះទៅប្រកបរបរទទួលទាននឹងបានកម្រៃមកផ្គត់ផ្គង់ជីវភាពគ្រួសារបានយ៉ាងងាយស្រួល។ មនុស្សមានចំណេះដឹងជាប់ខ្លួនមិនងាយនឹងចាញ់បោកគេ ពោលគឺយើងអាចនិយាយបានថាចំណេះវិជ្ជាអាចបញ្ចៀសផុតពីការគេងប្រវ័ញ្ចគ្រប់រូបភាពពីសំណាក់ជនខិលខូច។ ជាក់ស្តែងនៅក្នុងរឿងកុលាបប៉ៃលិន ដោយសារចំណេះវិជ្ជានេះហើយ ទើបធ្វើឲ្យចៅចិត្ររំដោះខ្លួនពីភាពជាកម្មករ មកជាអ្នកត្រួតមើលបញ្ជីត្បូង រួចក្លាយជាកូនប្រសារថៅកែត្បូងថែមទៀត។ ចំណែកក្នុងរឿងធនញ្ជ័យវិញ តួអង្គធនញ្ជ័យត្រូវទទួលរងនូវការប្រមាថពីសំណាក់ពួកមន្ត្រីខិលខូចមានទាំងសេដ្ឋី និងស្តេចផង តែដោយសារធនញ្ជ័យមានប្រាជ្ញា ធនញ្ជ័យអាចការពារខ្លួនបានជោគជ័យរាល់ពេលដូចជាយកកូនមាន់ និងកូនដំរីទៅប្រជល់ជាមួយនឹងមាន់ ដំរីរបស់ស្តេច យកសេះចត្រង្គរត់តាមស្តេចទៅប្រពាតព្រៃ ធ្វើមាន់ឈ្មោលរងាវក្នុងទឹកជាដើម...។ ផលប្រយោជន៍នៃវិជ្ជាមួយទៀតគឺអាចបង្កើត ឬច្នៃប្រឌិតបាននូវផលិតផលគ្រប់បែបយ៉ាង ដើម្បីរំដោះខ្លួនពីគ្រោះអាសន្នផ្សេងៗ។ ពេលទៅដល់ស្រុកចិន ធនញ្ជ័យធ្វើនំបញ្ចុកលក់យកប្រាក់ចិញ្ចឹមខ្លួន។ លុះពេលជាប់ក្នុងគុកសំរិទ្ធ ធនញ្ជ័យចេះធ្វើខ្លែងឯកបង្ហោះបំភ័យស្តេចចិន ធ្វើឲ្យស្តេចចិនភិតភ័យក៏ដោះលែងធនញ្ជ័យឲ្យរួចខ្លួន រួចបញ្ជូនមកស្រុកខ្មែរវិញដោយមានបរិវារ និងទ្រព្យសម្បត្តិហែហមមកជាមួយផង។ ក្រៅពីការរកកម្រៃទាញយកទ្រព្យសម្បត្តិ ចំណេះវិជ្ជាក៏អាចជួយយើងឲ្យមានសេចក្តីសុខផ្នែកផ្លូវកាយបានយ៉ាងស្រួល ដូចជាការស្វែងយល់ពីសុខភាពអនាម័យ បរិស្ថាន ការយល់ដឹងពីជំងឺផ្សេងៗ ក៏ដូចជាវិធីការពារខ្លួនឲ្យរួចផុតពីជំងឺគ្រប់ប្រភេទ។ល។ តួយ៉ាងដូចជាចៅចិត្រត្រូវទៅរស់នៅតំបន់ប៉ៃលិនដែលជាស្រុកមានជំងឺគ្រុនចាញ់ ក៏ប៉ុន្តែដោយការជួយពន្យល់ពីគ្រូពេទ្យស្អាត គួបផ្សំនឹងចំណេះវិជ្ជាដែលបានរៀននៅសាលាផង ចៅចិត្រអាចថែរក្សាសុខភាពបានយ៉ាងល្អប្រសើរ។ ម្យ៉ាងវិញទៀតចំណេះវិជ្ជាបានជួយសម្រាលបន្ទុកយើងឲ្យរួចផុតពីការងារដែលប្រើកម្លាំងបាយ ដូចជាកម្មករសែងធ្ងន់ៗ ដូចករណីចៅចិត្រអ៊ីចឹង។ ពីដំបូងក៏ជាកម្មករដូចគេដែរ ក៏ប៉ុន្តែដោយចៅចិត្រមានចំណេះវិជ្ជាក៏បានឡើងឋានៈជាអ្នកមើលការខុសត្រូវវិញម្តង។
ជាងនេះទៅទៀត វិជ្ជានាំឲ្យមនុស្សមានវិន័យ និងសេចក្តីថ្លៃថ្នូរក្នុងជីវិតរស់នៅ ព្រោះចំណេះវិជ្ជាអាចតម្រង់មនុុស្សឲ្យប្រកបតែរបរណាដែលសុចរិតត្រឹមត្រូវ មិនប៉ះពាល់សិទ្ទិអ្នកដទៃ មិនប្រព្រឹត្តអំពើដែលផ្ទុយពីច្បាប់រដ្ឋ។ ហើយវិជ្ជាធ្វើឲ្យមនុស្សមានឯករាជ្យភាព ព្រោះមិនចាំបាច់រស់នៅដោយពឹងពាក់លើអ្នកដទៃ ឬត្រូវរណបគេយកបាយហូបនោះទេ ពោលគឺអាចរស់នៅបានដោយខ្លួនឯង។ កាលណាមនុស្សមានការងារធ្វើ រកបានប្រាក់ចំណូលផ្គត់ផ្គង់ជីវភាពគ្រួសារបានធូរធារនោះនឹងមានការកោតសរសើរ ពីគ្រប់មជ្ឈដ្ឋាន ដែលអាចញ៉ាំងជីវិតឲ្យរស់នៅចុះសម្រុងជាមួយអ្នកដទៃប្រកបដោយសុខដុមរមនា។ កម្មករទាំងឡាយមួយណាក៏ស្រឡាញ់ និងលើកតំកើងចៅចិត្រគ្រប់ៗគ្នា ឥតមានច្រណែននិន្ទាអាក់អន់ស្រពន់ចិត្តអ្វីបន្តិចទាល់តែសោះ។
ដូចនេះយើងឃើញថា វិជ្ជាពិតជាបាននាំមកនូវសុភមង្គល ទាំងផ្លូវកាយ និងផ្លូវចិត្តដល់មនុស្សលោកពិតប្រាកដមែន។
ឆ្លងតាមការបកស្រាយខាងលើ យើងអាចសន្និដ្ឋានបានថា មតិរបស់ប្រធានពិតជាត្រឹមត្រូវដែលអាចយកជាគតិសម្រាប់អប់រំមនុស្សគ្រប់រូបឲ្យខិតខំរៀនសូត្រស្វះស្វែងរកចំណេះវិជ្ជាមកទុកក្នុងខ្លួនដើម្បីញ៉ាំងជីវិតឲ្យរីករាយ និងមានសុភមង្គលសមដូចពាក្យចាស់មួយឃ្លាថា "បើចេះប្រាកដប្រាក់រត់តាមហៅ"។ ប៉ុន្តែត្រូវចងចាំថាចំណេះវិជ្ជាទាំងនោះត្រូវតែប្រកបដោយក្រមសីលធម៌ផង។ ដូចនេះយុវជនទាំងឡាយ មិនត្រូវបណ្តោយឲ្យពេលវេលាដ៏មានថាមពលក្នុងការសិក្សារៀនសូត្រកន្លងទៅអសារបង់ឡើយ។

Lern
ReplyDeleteDamnn
ReplyDeleteCool
ReplyDelete