Posts

រឿង ស័ង្ខសិល្បជ័យ

ប្រភពរឿង ៖ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ (លើកទី១) នៅពុទ្ធសករាជ ២០៥៩ ត្រូវនឹងគ្រឹស្តសករាជ ១៩៦៦។ ប្រភេទរឿង ៖ អក្សរសិល្ប៍បុរាណ សាស្ត្រាល្បែង កាព្យនិទាន ចលនា ៖ ពុទ្ធនិយមក្លាយ កាលកំណត់តែង ៖ ១៨៨២ អ្នកនិពន្ធ ៖ ឧកញ៉ាវង្សាធិបតីអ៊ុក

រឿង មរណមាតា

Image
  ប្រភពរឿង ៖ គម្ពីរភាសាបាលី "ចេតនាពុទ្ធា" ប្រភេទ ៖ ពាក្យកាព្យ អ្នកនិពន្ធ ៖ ភិក្ខុ អ៊ុក កាលកំណត់តែង ៖ ព.ស ២៤២០ គ.ស ១៨៧៧ (ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមបរមរាមាទេវតា "ព្រះសុវណ្ណកោដ្ឋ")

រឿង ហង្សយន្ត

Image
ប្រភពរឿង ៖ តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី បានបញ្ចេញមតិថារឿងនេះប្រាកដជាស្នាដៃរបស់ខ្មែរ រួចមានគេលួចប្រែជាភាសាសៀម ទើបអ្នកនិពន្ធខ្មែរត្រូវបកប្រែមកជា ពាក្យខ្មែរវិញ ដើម្បីកុំឲ្យបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរ។ ប្រភេទរឿង ៖​ កាព្យនិទាន ឬប្រលោមលោកបែបបុរាណ ឬសាស្ត្រាល្បែង។ ចលនា ៖ ពុទ្ធនិយម។ អ្នកនិពន្ធ ៖ ចៅយមបុណ្យភក្តិឧក។ កាលកំណត់តែង ៖ ស.វទី១៧។

រឿង សព្វសិទ្ធិ

Image
ប្រភពរឿង ៖ គម្ពីរបញ្ញាសជាតក ប្រភេទរឿង ៖ អក្សរសិល្បិ៍បុរាណ បែបសាស្ត្រាល្បែង ចលនា ៖ ពុទ្ធនិយម អ្នកនិពន្ធ ៖ ហ្មឺនភក្តីអក្សរតន់ កាលកំណត់តែង ៖ ព.ស ២៤៤២​ត្រូវនឹងគ.ស.១៨៩៩

រឿង ពុទ្ធិសែននាងកង្រី

Image
ប្រភពរឿង ៖ គម្ពីរបញ្ញាសជាតកភាសាបាលី (រថសេនជាតក) ប្រភេទ ៖ អក្សរសិល្ប៍បុរាណ ជាប្រភេទសាស្ត្រាល្បែង ចលនា ៖ ពុទ្ធនិយម (ក្លាយ) អ្នកនិពន្ធ និងកាលកំណត់តែង ៖ រឿងពុទ្ធិសែននាងកង្រីរបស់ពុទ្ធសាសនបណ្ឌិតពុំមាន​បញ្ជាក់ឈ្មោះ និងកាលកំណត់តែងទេ។ ប៉ុន្តែនៅក្នុងសិក្សាកថារបស់បណ្ឌិតឃីង ហុកឌីទៅ​លើរឿងពុទ្ធិសែននាងកង្រីត្រង់ទំព័រទី១០ សរសេរថា រឿងរថសេន ឬពុទ្ធសែន ជាសាស្ត្រា​ស្លឹករឹតលេខ ៦៣ រក្សានៅសាលាបារាំងចុងបូពា៌ប្រទេស ផ្តើមសេចក្តីដោយនមស្ការជាបាលី រួចជាភាសាខ្មែររំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាដើម រួចអ្នកនិពន្ធប្រាប់ឈ្មោះ និង​គោរមងារគឺ អម្រឹតក្សត្រីម៉ុក និពន្ធជាកាព្យ បកពីគម្ពីរ៥០ជាតក៍ នៅពុទ្ធសករាជ២៤០៤ ក្នុងឆ្នាំរកា ខែផល្គុន ៨កើត ថ្ងៃចន្ទ តាមរាជបញ្ជារបស់សម្តេចព្រះវររាជជននី ដែលគង់តាំង​សីលធម៌កម្មដ្ឋាននៅភ្នំព្រះរាជទ្រព្យ។ រួមសេចក្តីមករឿងពុទ្ធសែនជាអត្ថបទល្បែងនេះនិពន្ធ​ដំបូងឡើងនៅស.វទី១៩ ហើយអ្នកនិពន្ធដែលយើងរកឃើញ គឺអម្រឹតក្សត្រីម៉ុក ដូចមាន​ពោលមកហើយ។

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)

ប្រធាន៖ ឆ្លងកាត់បទពិសោធនៃការរស់កន្លងមក មានមនុស្សជាច្រើនយល់ថា "មានតែចំណេះវិជ្ជា​ទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន"។ តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់​មនុស្សយ៉ាងដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់ផង។

រឿង មាយើង

ប្រភពរឿង ៖ ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា ប្រភេទ ៖ អក្សរសិល្ប៍ប្រជាប្រិយ ចលនា ៖ អក្សរសិល្ប៍ខេមរនិយម កាលកំណត់តែង ៖​​ មិនច្បាស់លាស់ អ្នកនិពន្ធ ៖ មិនស្គាល់ឈ្មោះ

លោក​ នូ ហាច

ក. ជីវប្រវត្តិ៖ កើតនៅថ្ងៃទី២៦ មិថុនា ១៩១៦ នៅកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។ បិតានាម ឃួន​​ នៅ មាតានាម ឱ រមួច។ ពីកុមារធ្លាប់បានបួសរៀននៅវត្តក្នុងភូមិកំណើត រៀនអក្សរចេះមើល​សាស្ត្រាបានយ៉ាងស្ទាត់។ ឆ្នាំ ១៩៣២ បានប្រឡងជាប់ចូលរៀននៅអនុវិទ្យាល័យស៊ីសុវត្ថិរហូតដល់ឆ្នាំ១៩៣៩ ក្រោយ​ដែលជាប់មធ្យមសិក្សាបត្រភាគទី១ ហើយលោកបានចូលធ្វើការជាចៅក្រម ផ្លាស់មក​ភ្នំពេញវិញក្រោយពីរៀបអាពាហ៍ពិពាហ៍។

លោក ទី ជីហួត

ក. ជីវប្រវត្តិ ៖ កើតថ្ងៃទី១០ កុម្ភៈ ឆ្នាំ១៩៥២ មានស្រុកកំណើតនៅភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ទទួលមរណភាពនៅថ្ងៃទី០៣ មិថុនា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។

លោក សួន សុរិន្ទ

លោកកើតនៅថ្ងៃទី ០៩ កក្កដា ឆ្នាំ១៩៣០ នៅសង្កាត់ជ្រៃ ស្រុកសង្កែ ខេត្តបាត់ដំបង។ស្នាដៃរបស់​លោកគឺរឿងព្រះអាទិត្យថ្មីរះលើផែនដីចាស់ដែលបានជាប់លេខ១រង្វាន់ឥន្ទ្រទេវីលើកទី១។