អំពីសំណេរតែងសេចក្តីអត្ថាធិប្បាយពន្យល់
ដូចម្តេចដែលហៅថាតែងសេចក្តីអត្ថាធិប្បាយបែបពន្យល់?
គន្លឹះដើម្បីស្គាល់ប្រធាន
គេដឹង និងស្គាល់ប្រភេទនៃប្រធានតែងសេចក្តីបានតាមរយៈ
ក. សេចក្តីផ្តើម៖
គ. សេចក្តីបញ្ចប់៖
របៀបចោទសួរក្នុងប្រធានបែបអត្ថាធិប្បាយពន្យល់
- តែងសេចក្តីបែបអត្ថាធិប្បាយពន្យល់ជាប្រធានមួយប្រភេទដែលតម្រូវឲ្យអ្នកតែងស្រាយបំភ្លឺ ពន្យល់យ៉ាងល្អិតល្អន់ ក្បោះក្បាយ ច្បាស់លាស់ អស់សេចក្តី។
- ប្រធានពន្យល់មិនតម្រូវឲ្យអ្នកវែកញែករកខុសត្រូវឡើយ ព្រោះវាមានលក្ខណៈត្រឹមត្រូវរួចស្រេចទៅហើយ។
គន្លឹះដើម្បីស្គាល់ប្រធាន
គេដឹង និងស្គាល់ប្រភេទនៃប្រធានតែងសេចក្តីបានតាមរយៈ
- ពាក្យចោទសួរ៖ ហេតុអ្វី......? , ហេតុដូចម្តេច......? , .......មានប៉ុន្មានយ៉ាង? , ......យ៉ាងណាខ្លះ? , ......យ៉ាងដូចម្តេច? , ......បែបណា?
- ពាក្យបង្គាប់៖ ចូរពន្យល់។ , ចូរស្រាយបំភ្លឺ។ , ចូរគូសបញ្ជាក់។ , ចូររៀបរាប់។ , ចូរបង្ហាញ។ , ចូរពណ៌នា។ , ចូរអធិប្បាយ។ , ចូរលាតត្រដាង។
ក. សេចក្តីផ្តើម៖
- លំនាំបញ្ហា៖ និយាយបញ្ហាទូទៅដែលទាក់ទងនឹងប្រធាន មិនវែងពេក មិនខ្លីពេក
- ចំណូលបញ្ហា៖ លើកទស្សនៈរបស់ប្រធានយកមកបង្ហាញ
- ចំណោទបញ្ហា៖ ចោទសួរលើប្រធាន (បែបពន្យល់)។ (សូមមើលរបៀបចោទសួរក្នុងប្រធានបែបអត្ថាធិប្បាយពន្យល់)
- ឃ្លាភ្ជាប់សេចក្តី (សូមមើលរបៀបសរសេរឃ្លាភ្ជាប់សេចក្តី)
- ពន្យល់ពាក្យពិបាក ឬពាក្យគន្លឹះរបស់ប្រធាន (មិនបាច់បញ្ជាក់ថ្នាក់ពាក្យទេ)
- ពន្យល់ន័យប្រធាន (ប្រធាននេះចង់និយាយថា.......។ ចង់ឲ្យយើងបកស្រាយពី......។)
- បកស្រាយប្រធាន និងឧទាហរណ៍ (សូមមើលរបៀបបកស្រាយប្រធាន)
- សរុបសេចក្តី៖ សរុបខ្លឹមសារដែលបានបកស្រាយខាងលើឲ្យសមល្មម ដោយច្បិចយកតែគំនិតសំខាន់ៗតាមលំដាប់លំដោយ ហើយវាយតម្លៃតាមមតិរបស់អ្នកតែង។
គ. សេចក្តីបញ្ចប់៖
- វាយតម្លៃប្រធាន៖ គឺជាចម្លើយនៃចំណោទបញ្ហា ពោលគឺតម្លៃនៃការអប់រំសីលធម៌ ឬវប្បធម៌
- ទស្សនៈផ្ទាល់ខ្លួន៖ បង្ហាញពីជំហរទស្សនៈរបស់អ្នកតែង ផ្សារភ្ជាប់ក្នុងជីវភាព សង្គមជាក់ស្តែង។
របៀបចោទសួរក្នុងប្រធានបែបអត្ថាធិប្បាយពន្យល់
- តើ......មានខ្លឹមសារយ៉ាងណា?
- តើ......មានខ្លឹមសារយ៉ាងដូចម្តេច?
- តើ......មានអត្ថន័យយ៉ាងដូចម្តេច?
- តើ......បង្កប់នូវតម្លៃអប់រំយ៉ាងណាខ្លះ?
- តើ......បង្កប់នូវអត្ថន័យយ៉ាងដូចម្តេច?
- តើមានអំណះអំណាងយ៉ាងណាខ្លះបានជាគេហ៊ានថាដូចនេះ?
- ...............................................................................................................................?
- ដើម្បីបកស្រាយនូវមតិរបស់ប្រធានខាងលើឲ្យបានក្បោះក្បាយ ជាបឋមយើងគប្បីយល់នូវពាក្យ "......" ជាមុនសិន។
- ដើម្បីជាជំនួយដល់ការដោះស្រាយបញ្ហាខាងលើឲ្យបានអស់សេចក្តី ជាដំបូងយើងគប្បីស្គាល់ពាក្យគន្លឹះមួយចំនួនជាមុនសិន។
- មុននឹងអត្ថាធិប្បាយពំនោលខាងលើឲ្យបានស៊ីជម្រៅ យើងគប្បីយល់នូវឃ្លា "......" ជាមុនសិន។
- ដើម្បីជាប្រទីបសម្រាប់បំភ្លឺក្នុងការបកស្រាយនូវទស្សនៈប្រធានខាងលើឲ្យបានក្បោះក្បាយល្អ និងអស់សេចក្តី ជាបឋមយើងគប្បីយល់នូវអត្ថន័យនៃពាក្យគន្លឹះនៃទស្សនៈប្រធានជាមុនសិន។
- ...............................................................................................................................។
- បើកទូលាយគំនិតឲ្យក្បោះក្បាយ បកស្រាយប្រធានឲ្យបានគ្រប់ជ្រុងជ្រោយ និងអស់សេចក្តី (គំនិតសំខាន់ បូកនឹង សេចក្តីលំអិតគាំទ្រ)
- ផ្តល់ឧទាហរណ៍ឲ្យស៊ីនឹងប្រធាន (ក្នុងអក្សរសិល្ប៍ ក្នុងសង្គម ឬក្នុងប្រវត្តិសាស្រ្ត......)
Comments
Post a Comment