អំពីសំណេរតែងសេចក្តីអធិប្បាយពិភាក្សា
ដូចម្តេចដែលហៅថា តែងសេចក្តីបែបពិភាក្សា?
គន្លឹះដើម្បីស្គាល់ប្រធាន
គម្រោងតែងសេចក្តីពិភាក្សា
ក. សេចក្តីផ្តើម៖
របៀបចោទសួរក្នុងសំណេរតែងសេចក្តីអត្ថាធិប្បាយពិភាក្សា
របៀបសរសេរឃ្លាភ្ជាប់សេចក្តីមុននឹងចូលមតិផ្ទុយ
ក្រោយពីសរុបមតិស្របរួច អ្នកសរសេរត្រូវសរសេរឃ្លាភ្ជាប់សេចក្តីជាលក្ខណៈសំណួរមុននឹងធ្វើការបកស្រាយពីមតិផ្ទុយ។ គេអាចសរសេរចោទសួរបានថា៖
អំពីសំយោគមតិ និងមតិពិភាក្សា
គេតែងធ្វើសំយោគមតិនៅពេល៖
- តែងសេចក្តីបែបពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យអ្នកតែងលើកយកមតិរបស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សមឬពុំសម មានប្រយោជន៍ឬឥតប្រយោជន៍ ជាគុណឬជាទោស។ល។ ដើម្បីយកមតិទាំងអស់មកថ្លឹងថ្លែងមើល តើមតិណាមួយសមរម្យជាង។
- ជាទូទៅប្រធានពិភាក្សា គឺមានមតិពុំសមស្របគ្នា ហើយច្រើនស្ថិតនៅលើទ្រឹស្តីបដិសំយោគ ដែលមាន៖ មតិទី១ (មតិស្រប), មតិទី២ (មតិផ្ទុយ), មតិសំយោគ ឬមតិពិភាក្សា។
គន្លឹះដើម្បីស្គាល់ប្រធាន
- ការបញ្ចេញមតិ៖ គេពោលថា "......" , មតិមួយលើកឡើងថា "......" , មានទស្សនៈជាច្រើនយល់ថា "......" , មានទស្សនៈខ្លះយល់ថា "......" ឯខ្លះទៀតថា "......" ទៅវិញ ។ល។
- ពាក្យចោទសួរ៖ តើអ្នកយល់យ៉ាងណា? , តើអ្នកយល់ដូចម្តេច? , តើមតិនេះត្រូវ ឬខុស?, តើមតិណាមួយត្រឹមត្រូវជាង? , តើមតិណាមួយសមរម្យជាង? , តើអ្នកមានយោបល់ដូចម្តេចដែរ? , តើមតិនេះគ្រប់គ្រាន់ហើយ ឬនៅ? , តើទស្សនៈខាងលើមួយណាត្រូវ មួយណាខុស?
- ពាក្យបង្គាប់៖ ចូរពិភាក្សា។ , ចូរវែកញែករកខុស ត្រូវ។ , ចូរពិចារណា។ , ចូរវិនិច្ឆ័យ។ , ចូររិះគន់។ល។
គម្រោងតែងសេចក្តីពិភាក្សា
ក. សេចក្តីផ្តើម៖
- លំនាំបញ្ហា៖ និយាយពីបញ្ហាទូទៅទាក់ទងនឹងប្រធាន មិនវែងពេក មិនខ្លីពេក។
- ចំណូលបញ្ហា៖ លើកទស្សនៈប្រធានយកមកបង្ហាញ។
- ចំណោទបញ្ហា៖ ចោទសួរលើប្រធានតាមបែបពិភាក្សា។ (សូមមើល របៀបចោទសួរក្នុងតែងសេចក្តីអត្ថាធិប្បាយបែបពិភាក្សា)
- ឃ្លាភ្ជាប់សេចក្តី
- ពន្យល់ពាក្យពិបាក ឬពាក្យគន្លឹះ
- ពន្យល់ន័យប្រធាន
- បកស្រាយមតិស្រប និងឧទាហរណ៍
- សរុបមតិស្រប
- ឃ្លាភ្ជាប់សេចក្តីចូលមតិផ្ទុយ (សូមមើល របៀបសរសេរឃ្លាភ្ជាប់សេចក្តីមុនចូលមតិផ្ទុយ)
- បកស្រាយមតិផ្ទុយ និងឧទាហរណ៍
- សរុបមតិផ្ទុយ
- សំយោគមតិ ឬមតិពិភាក្សា (សូមមើល អំពីសំយោគមតិ និងមតិពិភាក្សា)
- វាយតម្លៃប្រធាន៖ មតិប្រធានត្រឹមត្រូវដែរ ឬទេ?
- ទស្សនៈផ្ទាល់ខ្លួន៖ សំណូមពរ ឬមតិចូលរួមក្នុងការអភិវឌ្ឍ។
របៀបចោទសួរក្នុងសំណេរតែងសេចក្តីអត្ថាធិប្បាយពិភាក្សា
- បើប្រធានមានទស្សនៈតែមួយ
- តើ......ត្រឹមត្រូវ ឬទេ?
- តើ......សមស្រប ឬទេ?
- តើ......ត្រូវ ឬខុស?
- ................................................................................................................?
- បើប្រធានមានទស្សនៈពីរផ្សេងគ្នា
- តើមតិទាំងពីរខាងលើ មួយណាត្រឹមត្រូវជាង?
- តើមតិទាំងពីរខាងលើ មួយណាខុស មួយណាត្រូវ?
- តើមតិទាំងពីរខាងលើ មួយណាសមរម្យជាង?
- .................................................................................................................?
របៀបសរសេរឃ្លាភ្ជាប់សេចក្តីមុននឹងចូលមតិផ្ទុយ
ក្រោយពីសរុបមតិស្របរួច អ្នកសរសេរត្រូវសរសេរឃ្លាភ្ជាប់សេចក្តីជាលក្ខណៈសំណួរមុននឹងធ្វើការបកស្រាយពីមតិផ្ទុយ។ គេអាចសរសេរចោទសួរបានថា៖
- តើ......ពិតជាអ៊ីចឹងមែនឬ?
- តើ......ពិតមែន ឬយ៉ាងណា?
- .................................................................................................................?
អំពីសំយោគមតិ និងមតិពិភាក្សា
- សំយោគមតិ៖ ជាការផ្សំគ្នា ឬបំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ។
- មតិពិភាក្សា៖ ជាការថ្លឹងថ្លែងវិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីប្រមើលមើលរកមតិដែលត្រឹមត្រូវ។
គេតែងធ្វើសំយោគមតិនៅពេល៖
- ប្រធានមានទស្សនៈមួយ ត្រូវខ្លះ ខុសខ្លះ
- ប្រធានមានទស្សនៈពីរបំពេញន័យឲ្យគ្នាទៅវិញទៅមក
- ប្រធានមានទស្សនៈមួយ ត្រូវដាច់ខាត ឬខុសដាច់ខាត
- ប្រធានមានទស្សនៈពីរ ទស្សនៈមួយត្រូវដាច់ខាត និងមួយផ្សេងទៀតខុសដាច់ខាត
ល្អណាស់ អាចចទទួលយកបាន
ReplyDeleteThanks!
Deleteសូមអរគុណ ដែលបានចែករំលែកចំណេះដឹងមួយនេះ។
ReplyDelete