រឿង មនុស្សពីរនាក់នៅផ្ទះជិតគ្នា
កាលពីព្រេងនាយមានមនុស្សពីរនាក់នៅផ្ទះជិតគ្នា។ ថ្ងៃមួយ ចៅទាំងពីរនាក់បានបបួលគ្នា ទៅដាក់អន្ទាក់សត្វ។ បបួលគ្នាហើយ ដល់ថ្ងៃរសៀលគងភ្នំដ៏នាំគ្នាដើរចេញទៅ។ លុះដល់ព្រៃជាកន្លែងដាក់អន្ទាក់ អ្នកមួយថា "ខ្ញុំនឹងដាក់គល់ឈើេនេះមានផ្លែ យប់ៗសត្វចំណាំតែមកស៊ីផ្លែឈើនេះ"។ អ្នកមួយឆ្លើយថា "ខ្ញុំក៏ចង់ដាក់នៅកន្លែងនឹងដែរ ប៉ុន្តែឥឡូវនេះបើអ្នកដាក់នឹងគល់ឈើ មានតែខ្ញុំដាក់នៅចុងឈើ រួចយើងចាំមើលព្រឹកឡើងរបស់អ្នកណាជាប់សឹមដឹង"។ និយាយគ្នាហើយម្នាក់ដាក់នៅគល់ឈើ ម្នាក់ទៀតឡើងដាក់នៅចុងឈើស្រេចហើយវិលមកផ្ទះវិញ លាគ្នាទៅផ្ទះដោយខ្លួន។
ឯអ្នកដាក់អន្ទាក់នៅចុងឈើនោះ លុះវិលមកដល់ផ្ទះហើយយប់នោះគិតគ្នាពីរនាក់ប្តីប្រពន្ធថា"តាំងពីដូនតាមកមិនដែលលឺថាអ្នកណាដាក់អន្ទាក់នៅចុងឈើឲ្យជាប់សត្វជើងបួនដែលដើរនៅដីនោះទេ ឥឡូវនេះអញដាក់អន្ទាក់ចុងឈើ តើធ្វើមិចនឹងបានសត្វ? ដូច្នេះត្រូវអញរព្ញកពីពេលមាន់រងាវទៅមើល បើឃើញសត្វជាប់អន្ទាក់គេនៅដី អញដោះយកទៅចងនឹងអន្ទាក់អញឯចុងឈើដល់ព្រឹកឡើងអញទៅមើលជាមួយអ្នកនោះ ហើយអញដោះសត្វទៅជូនលោកសុភាសេក បើវាមិនសុខចិត្តដូចម្តេចៗមុខជាកើតក្តីគង់តែដល់សុភាសេកមិនខាន សុភាសេកនឹងកាត់ក្តីឲ្យវាចាញ់អញជាប្រាកដ។
ប្តីប្រពន្ធគិតគ្នាហើយដេកទៅ ដល់មាន់រងាវរព្ញកពីដេក លុបមុខស៊ីស្លាហើយចេញពីផ្ទះដើរទៅដល់អន្ទាក់ បានឃើញអន្ទាក់នៅដីជាប់ក្តាន់១ ក៏ដោះយកឡើងទៅចងនឹងអន្ទាក់របស់ខ្លួនរួចដំឡើងអន្ទាក់នៅដីដូចដើម ក៏ប្រញាប់វិលមកផ្ទះវិញ។ លុះព្រឹកព្រហាមស្រាងៗឡើង អ្នកមួយដែលដាក់អន្ទាក់នៅដីមកស្រែកហៅឲ្យទៅមើលអន្ទាក់។ អ្នកមួយឆ្លើយ "កុំរលះរលាំងថ្វីអន្ទាក់ខ្ញុំៗមិនសង្ឃឹមទេ ដ្បិតនៅលើចុងឈើក្រែងតែអន្ទាក់អ្នកនៅដីនោះខ្ញុំមិនហ៊ានថា បើបានចែកគ្នាស៊ីផង"។ ពាក្យនេះជាពាក្យចំអកឲ្យអ្នកមួយ ដ្បិតដឹងការណ៍មុន។ អ្នកទាំងពីរនិយាយហើយចុះពីផ្ទះដើរចេញទៅ លុះដើរទៅដល់អន្ទាក់មិនឃើញជាប់សត្វនៅដី ឃើញជាប់តែនៅចុងឈើវិញ។ ចៅដែលជាម្ចាស់អន្ទាក់ចុងឈើថា "ន៎! មើលចុះមិនជឿខ្ញុំថាកុំឲ្យដាក់នៅគល់ឲ្យដាក់នៅចុង ឥឡូវមើលរបស់អ្នកណាជាប់ហៈ?" ហើយឡើងទៅដោះយកចុះមក នាំគ្នាវិលមកផ្ទះវិញ ក៏លាគ្នាទៅផ្ទះដោយខ្លួនទៅ។ ឯចៅចែលបានក្តាន់ក៏ប្រញាប់យកទៅជូនសុភាសេក ហើយជំរាបថា "ខ្ញុំហើយនិងចៅមួយនោះដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅចុងឈើ អ្នកមួយនោះដាក់នៅគល់ឈើ ខ្ញុំនេះជាមនុស្សវៀច ក្តីនេះគង់តែមកដល់លោក ដូច្នេះតាមតែលោកមេត្តារកសេចក្តីយ៉ាងណាឲ្យតែក្តីខ្ញុំឈ្នះវាចុះ ខ្ញុំនឹងដឹងគុណលោកទៅថ្ងៃមុខ"។ សុភាសេកបានសាច់ក្តាន់ហើយឆ្លើយថា"ឯងទៅរកស្លាម្លូមកឲ្យឆាប់ឲ្យទាន់ព្រឹកនេះបើវាមកប្តឹងអញៗបង្គាប់វាអីចឹងដែរ បើវាមកមិនទាន់ អញនឹងកាត់សេចក្តីឲ្យវាចាញ់បានងាយ ឯងប្រញាប់ទៅចុះ"។

ឯអ្នកដាក់អន្ទាក់នៅគល់ឈើ លុះវិលមកផ្ទះហើយដកដង្ហើមតូច ដកដង្ហើមធំមិនសុខចិត្ត ក៏យកសេចក្តីទៅប្តឹងសុភាសេកៗក៏បង្គាប់សេចក្តី ដូចបង្គាប់ចៅមុន។ លុះព្រឹកឡើងអ្នកដែលដាក់អន្ទាក់នៅចុងឈើក៏យកឥវ៉ាន់ទៅដល់មុន។ ឯអ្នកដែលដាក់អន្ទាក់នៅដី ដោយខ្លួនជាអ្នកក្រលំបាកតោកយ៉ាកដើររកទិញឥវ៉ាន់ពុំបានពុំទាន់ ភ័យក្រែងខ្លួន ចាញ់គេ ហើយគេចាប់ទោសផងក៏រត់ពីភូមិមួយ ទៅភូមិមួយបានជួបនឹងសុភាទន្សាយៗសួរថា "មានដំណើរអ្វីបានជារត់ដូច្នេះ? ឈប់សិន"។ ចៅនោះឆ្លើយថា "លោកអើយអាណិតដោះទុក្ខខ្ញុំផង ដ្បិតខ្ញុំហើយនឹងអ្នកមួយទៅដាក់អន្ទាក់ផងគ្នា ខ្ញុំដាក់នៅគល់ ឯគេដាក់នៅចុងឈើ លុះព្រឹកឡើងទៅពុំឃើញអន្ទាក់នៅដីជាប់សត្វ ឃើញនៅឈើជាប់ក្តាន់មួយ ខ្ញុំមិនសុខចិត្តក៏យកសេចក្តីទៅប្តឹងសុភាសេកៗគេថាអ្នកណាដើរទៅរកឥវ៉ាន់ទៅដល់មុន អ្នកនោះឈ្នះ" ហេតុនេះបានជាខ្ញុំភ័យឥឡូវគេទៅដល់មុនខ្ញុំហើយដូច្នេះតាមតែលោកអាណិតខ្ញុំផង សុភាទន្សាយឆ្លើយថា "ណ្ហើយ! កុំភ័យចាំថ្ងៃរសៀលខ្ញុំនឹងនាំទៅ"។ ចៅនោះអរ។ លុះដល់ថ្ងៃរសៀលសុភាទន្សាយនាំទៅដល់ផ្ទះសុភាសេកៗស្រែកសួរមកថា "ដូចម្តេចក៏យូរម្ល៉េះ? សេចក្តីចាញ់គេហើយ"។ សុភាទន្សាយឆ្លើយថា "យើងខ្ញុំបានជាយូរនោះពីព្រោះអាល័យតែចាំមើល ត្រីក្រាញ់ហើរឡើងស៊ីស្លឹកអម្ពិល"។ សុភាសេកថា "ពីជីដូនជីតាមកគ្មាននរណាដែលឃើញ ដែលលឺថាត្រីក្រាញ់ហើរឡើងស៊ីស្លឹមអម្ពិលទេ"។ សុភាទន្សាយឆ្លើយថា "ពីជីដូនជីតា ពីម៉ែឪបង្កើតមកនរណាដែលឃើញ ដែលលឺថាអន្ទាក់នៅនឹងដីមិនជាប់សត្វ ទៅជាប់អន្ទាក់នៅចុងឈើវិញ ហើយសត្វជើងបួនផងដែលលឺទេ? អស់អ្នកស្រុក!"។ ខណៈនោះសុភាសេកស្ងៀម ពុំហ៊ានស្តីតបឡើយ។ សុភាទន្សាយក៏កាត់សេចក្តីឲ្យចៅដែលជាប់អន្ទាក់នៅនឹងដីឈ្នះ។ ឯសុភាសេកដែលអង្គុយធ្វើសុភានោះក៏ខ្មាស់គេដោយសារខ្លួនល្មោភជំនូនសាច់ក្តាន់ក៏ស្ងៀម បែរមុខផ្ទប់ទៅនឹង ជញ្ជាំងដូចឆ្មាលបកណ្តុរ៕
"ល្មោភឥតខ្មាស វិនាសច្បាប់"
Comments
Post a Comment