Posts

Showing posts from 2015

រឿង ខ្យងស័ង្ខ [២]

     នៅនគរសាមលមានព្រះមហាក្សត្រមួយព្រះអង្គមានព្រះនាមថា ព្រះបាទសាមលរាជមានមហេ​សីព្រះនាមសាមលទេវី និងបុត្រីប្រាំពីរអង្គ ដែលមានរូបឆោមស្រស់ប្រិមប្រិយដូចស្រីសួគ៌។ ដោយ​ទ្រង់យល់ឃើញថាបុត្រទាំងអស់នាំគ្នារើសស្វាមីទ្រង់បានកំណត់ថាបើបុត្រីពេញចិត្តបុរសណាត្រូវ​យកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ។ ពិធីរើសស្វាមីបានប្រព្រឹត្តទៅដោយព្រះនាងទាំងប្រាំមួយ​អង្គបានរើសស្វាមីម្នាក់មួយៗលើកលែងតែបុត្រីពៅដែលរើសមិនបានស្វាមីនឹងគេ។ ដោយទ្រង់​យល់ឃើញថា បុត្រីពៅរបស់ព្រះអង្គមិនបានពេញចិត្តលើបុរសណាមួយក្នុងចំណោមបុរសទាំង​អស់នោះ។ អាស្រ័យហេតុនេះហើយទើបព្រះអង្គបញ្ជាឲ្យមន្ត្រីអាមាត្យប៉ាវគងប៉ាវឃ្មោះ និងលេង​ភ្លេងផង ប្រសិនបើបុត្រីពៅពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ ប៉ុន្តែព្រះ​នាងនៅតែមិនពេញចិត្តដដែល។ ដោយទាល់តម្រិះ ព្រះអង្គក៏ឲ្យអាមាត្យទៅហៅអស់រាស្ត្របុរស ទាំងចាស់ ទាំងក្មេង ឲ្យមកចូលរួមពិធីជ្រើសរើសព្រះស្វាមី ប៉ុន្តែទោះបីជាយ៉ាងណាក៏ព្រះនាងនៅ​តែមិនពេញព្រះទ័យនឹងនរណាម្នាក់ឡើយ។

រឿង ខ្យងស័ង្ខ​ [១]

Image
ប្រភពរឿង ៖ ដកស្រង់ចេញពីសាស្ត្រាស្លឹករឹត បោះពុម្ពឡើងដោយពុទ្ធសាសនបណ្ឌិត្យ ក្នុងឆ្នាំ ១៩៦១ នៃគ.ស ត្រូវនឹងព.ស ២៥០៤។ ប្រភេទ ៖ អក្សរសិល្ប៍បុរាណ, គឺជាកម្រងសាស្ត្រាល្បែងដែលតាក់តែងជាបទកាកគតិ បទពំនោល បទព្រហ្មគីតិ និងបទភុជង្គលីលា។ ចលនា ៖ អក្សរសិល្ប៍ពុទ្ធនិយម (ក្លាយ) កាលកំណត់តែង ៖ ១៧២៩ អ្នកនិពន្ធ ៖ ពុំស្គាល់ឈ្មោះ (ប្រហែលជាកវីម្នាក់ក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋា)

វប្បធម៌ទូទៅ - [៨]

សំណួរ ៖ ដូចម្តេចដែលហៅថា ទសពិធរាជធម៍?  តើ ទសពិធរាជធម៍  មា នអ្វីខ្លះ?

វប្បធម៌ទូទៅ - [៧]

សំណួរ ៖ តើផ្លាកសញ្ញាចរាចរណ៍មានប៉ុន្មា នប្រភេទ? អ្វីខ្លះ?

វប្បធម៌ទូទៅ - [៦]

សំណួរ ៖ តើអំណាចគ្រប់គ្រងរដ្ឋមានអ្វីខ្លះ?

វប្បធម៌ទូទៅ - [៥]

សំណួរ ៖ តើខ្មែរមានរបៀបសំពះចំនួនប៉ុន្មាន? អ្វីខ្លះ?

វប្បធម៌ទូទៅ - [៤]

សំណួរ ៖ ដូចម្តេចដែលហៅថា  តំបន់ឧទ្យានជា តិ?​ តើ តំបន់ឧទ្យានជាតិ​ មានប៉ុន្មានកន្លែង?

រឿង ស័ង្ខសិល្បជ័យ

ប្រភពរឿង ៖ បោះពុម្ពផ្សាយដោយពុទ្ធសាសនបណ្ឌិត្យ (លើកទី១) នៅពុទ្ធសករាជ ២០៥៩ ត្រូវនឹងគ្រឹស្តសករាជ ១៩៦៦។ ប្រភេទរឿង ៖ អក្សរសិល្ប៍បុរាណ សាស្ត្រាល្បែង កាព្យនិទាន ចលនា ៖ ពុទ្ធនិយមក្លាយ កាលកំណត់តែង ៖ ១៨៨២ អ្នកនិពន្ធ ៖ ឧកញ៉ាវង្សាធិបតីអ៊ុក

រឿង មរណមាតា

Image
  ប្រភពរឿង ៖ គម្ពីរភាសាបាលី "ចេតនាពុទ្ធា" ប្រភេទ ៖ ពាក្យកាព្យ អ្នកនិពន្ធ ៖ ភិក្ខុ អ៊ុក កាលកំណត់តែង ៖ ព.ស ២៤២០ គ.ស ១៨៧៧ (ក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តមបរមរាមាទេវតា "ព្រះសុវណ្ណកោដ្ឋ")

រឿង ហង្សយន្ត

Image
ប្រភពរឿង ៖ តាមការវិភាគរបស់លោកបណ្ឌិត ឃីង ហុកឌី បានបញ្ចេញមតិថារឿងនេះប្រាកដជាស្នាដៃរបស់ខ្មែរ រួចមានគេលួចប្រែជាភាសាសៀម ទើបអ្នកនិពន្ធខ្មែរត្រូវបកប្រែមកជា ពាក្យខ្មែរវិញ ដើម្បីកុំឲ្យបាត់បង់សម្បត្តិអក្សរសាស្ត្រខ្មែរ។ ប្រភេទរឿង ៖​ កាព្យនិទាន ឬប្រលោមលោកបែបបុរាណ ឬសាស្ត្រាល្បែង។ ចលនា ៖ ពុទ្ធនិយម។ អ្នកនិពន្ធ ៖ ចៅយមបុណ្យភក្តិឧក។ កាលកំណត់តែង ៖ ស.វទី១៧។

រឿង សព្វសិទ្ធិ

Image
ប្រភពរឿង ៖ គម្ពីរបញ្ញាសជាតក ប្រភេទរឿង ៖ អក្សរសិល្បិ៍បុរាណ បែបសាស្ត្រាល្បែង ចលនា ៖ ពុទ្ធនិយម អ្នកនិពន្ធ ៖ ហ្មឺនភក្តីអក្សរតន់ កាលកំណត់តែង ៖ ព.ស ២៤៤២​ត្រូវនឹងគ.ស.១៨៩៩

រឿង ពុទ្ធិសែននាងកង្រី

Image
ប្រភពរឿង ៖ គម្ពីរបញ្ញាសជាតកភាសាបាលី (រថសេនជាតក) ប្រភេទ ៖ អក្សរសិល្ប៍បុរាណ ជាប្រភេទសាស្ត្រាល្បែង ចលនា ៖ ពុទ្ធនិយម (ក្លាយ) អ្នកនិពន្ធ និងកាលកំណត់តែង ៖ រឿងពុទ្ធិសែននាងកង្រីរបស់ពុទ្ធសាសនបណ្ឌិតពុំមាន​បញ្ជាក់ឈ្មោះ និងកាលកំណត់តែងទេ។ ប៉ុន្តែនៅក្នុងសិក្សាកថារបស់បណ្ឌិតឃីង ហុកឌីទៅ​លើរឿងពុទ្ធិសែននាងកង្រីត្រង់ទំព័រទី១០ សរសេរថា រឿងរថសេន ឬពុទ្ធសែន ជាសាស្ត្រា​ស្លឹករឹតលេខ ៦៣ រក្សានៅសាលាបារាំងចុងបូពា៌ប្រទេស ផ្តើមសេចក្តីដោយនមស្ការជាបាលី រួចជាភាសាខ្មែររំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាដើម រួចអ្នកនិពន្ធប្រាប់ឈ្មោះ និង​គោរមងារគឺ អម្រឹតក្សត្រីម៉ុក និពន្ធជាកាព្យ បកពីគម្ពីរ៥០ជាតក៍ នៅពុទ្ធសករាជ២៤០៤ ក្នុងឆ្នាំរកា ខែផល្គុន ៨កើត ថ្ងៃចន្ទ តាមរាជបញ្ជារបស់សម្តេចព្រះវររាជជននី ដែលគង់តាំង​សីលធម៌កម្មដ្ឋាននៅភ្នំព្រះរាជទ្រព្យ។ រួមសេចក្តីមករឿងពុទ្ធសែនជាអត្ថបទល្បែងនេះនិពន្ធ​ដំបូងឡើងនៅស.វទី១៩ ហើយអ្នកនិពន្ធដែលយើងរកឃើញ គឺអម្រឹតក្សត្រីម៉ុក ដូចមាន​ពោលមកហើយ។

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)

ប្រធាន៖ ឆ្លងកាត់បទពិសោធនៃការរស់កន្លងមក មានមនុស្សជាច្រើនយល់ថា "មានតែចំណេះវិជ្ជា​ទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន"។ តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់​មនុស្សយ៉ាងដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់ផង។