វប្បធម៌ទូទៅ - [៤]

  • សំណួរ៖ ដូចម្តេចដែលហៅថា តំបន់ឧទ្យានជាតិ?​ តើតំបន់ឧទ្យានជាតិ​ មានប៉ុន្មានកន្លែង?


  •  ចម្លើយ 
តំបន់ឧទ្យានជាតិ​ គឺជាតំបន់ដែលកំណត់ដោយព្រះរាជក្រិត្យទុកសម្រាប់ការពារដែនធម្មជាតិ និងទស្សនីយភាព ដើម្បីបំរើឲ្យវិទ្យាសាស្រ្ត អប់រំ និងទេសចរណ៍។

-​ តំបន់ឧទ្យាជាតិមាន៧កន្លែងគឺៈ 
១- ខ្ពង់រាបគិរីរម្យៈ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែនមានផ្ទៃដី៣៥,០០០ ហិចតា។ 
២- ភ្នំបូកគោៈ មានទីតាំងស្ថិតនៅខេត្តកំពតដែលមានផ្ទៃដី១៤០,០០០ហិចតា។
៣- កែប (ឆ្នេរសមុទ្រ) មានទីតាំងស្ថិតនៅក្នុងក្រុងកែប ដែលមានផ្ទៃដី៥,០០០ហិចតា។
៤- រាមៈ នៅចន្លោះកោះថ្មី មានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ មានផ្ទៃដី២១,០០០ហិចតា តំបន់សំបូរសត្វស្លាបសមុទ្រ។
៥- បុទុមសាគរៈមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុងដែលមានផ្ទៃដី១៧១,២៥០ហិចតា តំបន់នេះ សំបូរសត្វស្លាបសមុទ្រ។
៦- ភ្នំគូលែនៈ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែមានផ្ទៃដី៣៧,៥០០ហិចតា។
៧- វីរៈជ័យៈ មានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលមានផ្ទៃដី៣៣២,៥០០ហិចតា តំបន់នេះសំបូរសត្វចតុបាទ។
រៀបរៀងដោយ ៖ ខែក ឡូរ៉ែន

Comments

Popular posts from this blog

ភាសាខ្មែរមានប្រភពមកពីភាសាបាលីសំស្ក្រឹត (ប្រធានបែបពិភាក្សា)

រឿង គូលីកំណែន

រឿង កុលាបប៉ៃលិន

រឿង មាលាដួងចិត្ត

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)