រឿង ខ្យងស័ង្ខ [២]
នៅនគរសាមលមានព្រះមហាក្សត្រមួយព្រះអង្គមានព្រះនាមថា ព្រះបាទសាមលរាជមានមហេសីព្រះនាមសាមលទេវី និងបុត្រីប្រាំពីរអង្គ ដែលមានរូបឆោមស្រស់ប្រិមប្រិយដូចស្រីសួគ៌។ ដោយទ្រង់យល់ឃើញថាបុត្រទាំងអស់នាំគ្នារើសស្វាមីទ្រង់បានកំណត់ថាបើបុត្រីពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ។ ពិធីរើសស្វាមីបានប្រព្រឹត្តទៅដោយព្រះនាងទាំងប្រាំមួយអង្គបានរើសស្វាមីម្នាក់មួយៗលើកលែងតែបុត្រីពៅដែលរើសមិនបានស្វាមីនឹងគេ។ ដោយទ្រង់យល់ឃើញថា បុត្រីពៅរបស់ព្រះអង្គមិនបានពេញចិត្តលើបុរសណាមួយក្នុងចំណោមបុរសទាំងអស់នោះ។ អាស្រ័យហេតុនេះហើយទើបព្រះអង្គបញ្ជាឲ្យមន្ត្រីអាមាត្យប៉ាវគងប៉ាវឃ្មោះ និងលេងភ្លេងផង ប្រសិនបើបុត្រីពៅពេញចិត្តបុរសណាត្រូវយកកម្រងផ្កាទៅបំពាក់ឲ្យបុរសនោះ ប៉ុន្តែព្រះនាងនៅតែមិនពេញចិត្តដដែល។ ដោយទាល់តម្រិះ ព្រះអង្គក៏ឲ្យអាមាត្យទៅហៅអស់រាស្ត្របុរស ទាំងចាស់ ទាំងក្មេង ឲ្យមកចូលរួមពិធីជ្រើសរើសព្រះស្វាមី ប៉ុន្តែទោះបីជាយ៉ាងណាក៏ព្រះនាងនៅតែមិនពេញព្រះទ័យនឹងនរណាម្នាក់ឡើយ។
ដោយនៅក្នុងនគរទាំងមូលនៅសល់តែបុរសតែម្នាក់គត់ជាបុរសដែលមានមុខមាត់អាក្រក់គួរឲ្យខ្លាច។ នៅពេលនោះព្រះបាទសាមលរាជបានចាត់ឲ្យសេនាមាត្យទាំងឡាយទៅហៅមនុស្សងោះនោះមក។ គ្រាដែលមនុស្សងោះនៅទល់នឹងព្រះភ័ក្រ្ក ព្រះនាងពៅរចនាទេវី មនុស្សងោះបានអធិដ្ឋានថា "ប្រសិនបើអត្មាអញ និងព្រះនាងពៅរចនាទេវីជាគូនឹងគ្នាពិតពីអតីតជាតិមកសូមឲ្យនាងយល់នូវអង្គអញនៅក្នុងស្រោមងោះ"។ ពេលនោះព្រះនាងពៅរចនាទេវីបានយល់នូវរូបព្រះអង្គដែលនៅក្នុងស្រោមងោះជាបុរសដែលមានរូបឆោមលោមពណ៌ស្រស់ត្រកាល ព្រះនាងទ្រង់យាងទៅកាន់ព្រះអង្គជាមួយការកាន់នូវកម្រងផ្កាយកទៅបំពាក់លើដៃចៅងោះ។ ប្រការនេះបានធ្វើឲ្យសព្វមុខមន្ត្រី ស្តេចចម្រុះ និងរាស្ត្រមានការភ្ញាក់ផ្អើល និងសើចចំអកជាខ្លាំង នឹងព្រះនាងរហូតដល់ហូរព្រះជលនេត្រដោយពុំចេញវាចា។ ដោយខ្មាស់គេខ្លាំងពេកទ្រង់ក៏បានបញ្ជាឲ្យអាមាត្យសង់លំនៅដ្ឋានឲ្យអ្នកទាំងពីរនៅក្រៅនគរ។ ចំណែកខ្យងស័ង្ខជារៀងរាល់យប់ស្ងាត់តែងតែដោះស្រោមងោះដើម្បីផ្ទំជាមួយភរិយា លុះព្រឹកឡើងទើបពាក់ស្រោមងោះដូចដើមវិញ។ ដោយទ្រាំនឹងការដៀលត្មិះពីសំណាក់មាតាបិតា និងបងៗមិនបាន ព្រះនាងពៅរចនាទេវីទ្រង់ព្រះរាជតម្រិះថា ព្រះស្វាមីអញជាបុរសដែលមានរូបសម្រស់ស្រស់ស្អាត ហើយអ្វីដែលគេឃើញនេះគ្រាន់តែជាស្រោមដែលព្រះអង្គពាក់ពីក្រៅតែប៉ុណ្ណោះ ហេតុនេះនៅរាត្រីនេះពេលទ្រង់ឡើងមកផ្ទំជាមួយអញស្កប់ស្កល់ហើយ អញនឹងលួចយកស្រោមងោះនោះទៅដុតបំផ្លាញចោល។ ពេលរាត្រីបានមកដល់ព្រះនាងពៅរចនាបានយកស្រោមងោះទៅវាយនឹងអង្រែ រួចហើយយកទៅដុតចោល ប៉ុន្តែដោយតេជះនៃស្រោមងោះមិនបានធ្វើឲ្យស្រោមងោះវិនាសទេ នៅពេលព្រះស័ង្ខភ្ញាក់ពីដំណេកដូចសព្វមួយដងព្រះអង្គរកស្រោមងោះរបស់ព្រះអង្គ ប៉ុន្តែអ្វីដែលធ្វើឲ្យព្រះអង្គនឹកស្មានមិនដល់គឺការទតឃើញពៅរចនាកំពុងបំផ្លាញនូវស្រោមងោះនោះចោល ចាប់ពីថ្ងៃនោះមកមិនថាយប់ ឬថ្ងៃព្រះស័ង្ខពុំដែលដោះស្រោមងោះម្តងណាឡើយ។
ចំណែកព្រះបាទសាមលរាជ ដោយភាពស្អប់ខ្ពើមចំពោះចៅងោះខ្លាំងពេក ព្រះអង្គបានរិះរកគ្រប់មធ្យោបាយដើម្បីសម្លាប់ចៅងោះចោល ដើម្បីឲ្យព្រះនាងពៅរចនាអាចទទួលបានស្វាមីថ្មីដែលសក្តិសមនឹងព្រះនាង។ ព្រះអង្គបានឲ្យបុត្រាសុណិសារបស់ព្រះអង្គទាំងអស់ចេញទៅរកសត្វព្រៃ បើបុត្រាណារកសត្វពុំបាននឹងត្រូវទទួលទោសស្លាប់។ បុត្រប្រសារទាំងប្រាំមូយម្នាក់ៗសុទ្ធតែមានពលសេនា លើកលែងតែចៅងោះស្វាមីពៅរចនាដែលគ្មានពលសេនាសូម្បីតែម្នាក់។ នៅពេលដឹងដំណឹងនេះភ្លាម ព្រះនាងពៅរចនាបានពានាំដំណឹងនេះមកថ្លាថ្លែងប្រាប់ស្វាមី។ ដោយក្តីអាណិតចំពោះភរិយា ព្រះស័ង្ខក៏ដោះនូវស្រោមងោះចេញ ហើយហោះសំដៅទៅកណ្តាលទីព្រៃ។ ក្រោមម្លប់ជ្រៃ ព្រះអង្គបានសូត្រមន្តដើម្បីអន្ទងហៅនូវសត្វម្រឹកដើម្បីយកទៅថ្វាយព្រះបិតាក្មេក។ ចំណែកបុត្រប្រសារផ្សេងៗសុទ្ធតែរកសត្វព្រៃបានតែម្នាក់មួយ ហើយខ្លះក៏ខូចស្អុយរលួយអស់ទៅហើយ ព្រមទាំងត្រូវចាញ់ប្រាជ្ញរបស់ចៅងោះ ដោយសុខចិត្តកាត់ច្រមុះខ្លួនឯងដើម្បីប្តូរយកសត្វព្រៃ។ ដោយសារការអសមត្ថភាពរបស់បុត្រប្រសារទាំងប្រាំមួយធ្វើឲ្យព្រះបាទសាមលរាជទ្រង់ខ្ញាល់យ៉ាងខ្លាំង។ លើកទីពីរ ទ្រង់បានបញ្ជាឲ្យបុត្រប្រសារទាំងអស់ចេញទៅរកត្រីម្តង។ លើកនេះបុត្រប្រសារទាំងប្រាំមួយទទួលបានសុទ្ធតែត្រីងាប់ទាំងអស់ ហើយថែមទាំងកាត់ស្លឹកត្រចៀករបស់ខ្លួនឯងដែលជាហេតុធ្វើឲ្យព្រះបាទសាមលរាជខ្ញាល់នឹងបុត្រប្រសារទាំងប្រាំមួយរបស់ព្រះអង្គម្តងទៀត។
លុះព្រឹកស្អែកឡើង ព្រះបាទសាមលរាជទ្រង់ចេញព្រះរាជបញ្ជាឲ្យអាមាត្យទៅប្រាប់ដល់បុត្រទាំងអស់រៀបចំស្វាមីរបស់ខ្លួនឲ្យបានស្អាតបាទប្រដាប់ដោយគ្រឿងអលង្កការផ្សេងៗ។ ក្រោយពីទទួលដំណឹងនេះភ្លាមបុត្រីទាំងប្រាំមួយក៏ប្រញាប់ប្រញាល់រៀបចំឲ្យស្វាមីរបស់ខ្លួនរៀងៗខ្លួន។ ព្រះស័ង្ខដែលស្ថិតក្នុងស្រោមងោះ មិនខ្ចីខ្វាយខ្វល់នឹងសេចក្តីស្លាប់ ឬទោះជាព្រះនាងពៅរចនាទេវីយំសោកអង្វរយ៉ាងណាក៏ព្រះអង្គពុំយកព្រះទ័យទុកដាក់ដែរ។ ដោយមិនអាចធ្វើឲ្យស្វាមីយល់ និងធ្វើតាមបំណងរបស់ខ្លួនបាន ព្រះនាងពៅរចនាទេវីក៏បានទៅក្រាបសុំក្តីសន្តោសពីព្រះបិតា។ ផ្ទុយទៅវិញ ព្រះបាទសាមលរាជទ្រង់ខ្ញាល់នឹងព្រះនាងពៅរចនា និងស្វាមីកាន់តែខ្លាំងឡើងៗរហូតដល់ចង់សម្លាប់ព្រះនាង និងស្វាមីចោល។ ពេលព្រះនាងវិលមកលំនៅដ្ឋានវិញ ព្រះនាងបានរៀបរាប់នូវព្រឹត្តិការណ៍ទាំងអស់ប្រាប់ទៅស្វាមី។ ទោះបីព្រះស័ង្ខមានក្តីអាណិតអាសូរដល់ព្រះមហេសីទ្រង់យ៉ាងណាក៏ដោយ តែដោយកាតព្វកិច្ច និងគោលបំណងរបស់ព្រះអង្គមិនទាន់បានសម្រេចទ្រង់ក៏លាក់នូវក្តីអាណិតនោះទុកហើយទ្រង់ព្រះតម្រិះ។ ចំណែកព្រះនាងពៅរចនាទេវី ដោយមិនអាចសុំសេចក្តីសន្តោសពីព្រះស្វាមីបាន ចាប់តាំងពីពេលនោះមកអស់រយៈពេលប្រាំពីរថ្ងៃ ប្រាំពីរយប់ព្រះនាងមិនបានបរិភោគអាហារ ព្រះនាងព្រះកន្សែងរៀងរាល់ថ្ងៃរហូតដល់សន្លប់ នៅពេលភ្ញាក់ពីការសន្លប់ព្រះនាងមានព្រះបន្ទូលថា "ព្រះស្វាមីអូនលាហើយ" មានព្រះបន្ទូលតែប៉ុណ្ណោះ ព្រះនាងក៏ក្ស័យជន្មាបាត់ទៅ។
នៅពេលដែលព្រះនាងពៅរចនាទេវីសោយទីវង្គត ភាពកក្រើក និងក្តៅក្រហាយកើតមានដល់ព្រះឥន្ទ្រ។ ព្រះឥន្ទ្រក៏បើកទិព្វចក្ខុទតមកកាន់សាមលបុរីរួចក៏យល់អស់នូវសេចក្តី។ ព្រះឥន្ទ្ររិះរកនូវដំណោះស្រាយដើម្បីស្រាយចំណងក្នុងចិត្តរបស់ព្រះស័ង្ខ និងធ្វើឲ្យព្រះនាងពៅរចនាមានព្រះជន្មឡើងវិញ។ ព្រះឥន្ទ្របានត្រាស់បង្គាប់ឲ្យព្រះពិស្ណុកាប្រែកាឡាជាទូតទៅសុំប្រកួតល្បែងវាយឃ្លីជាមួយព្រះបាទសាមលរាជ រីឯលក្ខខណ្ឌគឺដាក់ព្រះរាជនគរ។ ព្រះបាទសាមលរាជមានការភិតភ័យជាខ្លាំងចំពោះដំណឹងនេះ។ ព្រះបាទសាមលរាជបានគម្រាមបុត្រប្រសារទាំងឡាយថានឹងទទួលទោសស្លាប់ បើពុំបានទទួលជោគជ័យក្នុងការប្រកួត។ ថ្ងៃប្រកួតបានមកដល់។ ដោយអំណាចតេជះរបស់ព្រះឥន្ទ្រ បុត្រប្រសាររបស់ព្រះបាទសាមលរាជទាំងប្រាំមួយគ្មានម្នាក់ណាអាចយកឈ្នះព្រះឥន្ទ្រឡើយ។ ដោយក្តីអាម៉ាស់ចំពោះអាណាប្រជានុរាស្ត្រ សេចក្តីអស់សង្ឃឹមបានចូលមកគ្របដណ្តប់លើព្រះភ័ក្ត្ររបស់ព្រះបាទសាមលរាជ។ កាលនោះព្រះអគ្គមហេសីសាមលរាជក្សត្រីពុំភិតភ័យឡើយ និងលើកទឹកចិត្តព្រះស្វាមីកុំឲ្យអស់សង្ឃឹម ហើយក៏បានរំលឹកដល់កម្លាំងពលំរបស់ចៅងោះបុត្រប្រសារពៅ និងស្នើសុំឲ្យព្រះអង្គហៅចៅងោះមកសាកស្នាដៃជាមួយក្សត្រអង្គនេះ (ព្រះឥន្ទ្រ)។ ដោយគ្មានជម្រើស ព្រះបាទសាមលរាជក៏អនុញាតឲ្យអគ្គមហេសីទៅកោះហៅបុត្រប្រសារពៅ គឺចៅងោះមកសាកល្បងប្រកួត។ ពេលទៅដល់លំនៅរបស់ព្រះនាងពៅរចនា ព្រះអគ្គមហេសីមានការរន្ធត់ជាពន់ពេក ដោយសារការចូលទិវង្គត់របស់បុត្រីជាទីស្រឡាញ់។ ក្រោយពេលនាងពៅរចនាដឹងព្រះកាយវិញ ព្រះមាតាទ្រង់បានរៀបរាប់ពីព្រឹត្តិការណ៍នៃការប្រកួតវាយឃ្លី ហើយសុំស្នើឲ្យព្រះស័ង្ខទៅចូលរួមប្រកួតវាយឃ្លីនោះ។ ព្រោះតែភាពស្មោះត្រង់របស់ព្រះនាងពៅរចនា រួមនឹងក្តីអាណិតអាសូរផង ហើយនឹងភាពវឹកវរដល់ព្រះនគរផង ព្រះស័ង្ខក៏យល់ព្រមទទួលយកសំណើររបស់ព្រះនាងពៅរចនា និងព្រះមាតា ដោយព្រមដោះស្រោមងោះចេញ ហើយទៅប្រកួតវាយឃ្លីនោះ។ ក្នុងរូបរាងពិបប្រាកដ ព្រះស័ង្ខបានចេញទៅប្រកួតវាយកូនឃ្លីយ៉ាងអង់អាចបំផុត។ ក្នុងការប្រកួតនេះអស់បណ្តាទេវតាទាំងពួងបានចុះមកអបអរសាទរជាច្រើន។ ជ័យជំនះធ្លាក់ទៅលើព្រះស័ង្ខ។ ក្រោយការប្រកួត ដោយសារភាពអង់អាច និងរូបសម្បត្តិដ៏ល្អល្អះរបស់ព្រះស័ង្ខធ្វើឲ្យព្រះបាទសាមលរាជមានការពេញចិត្តជាខ្លាំងទៅលើព្រះស័ង្ខ ទ្រង់បានប្រគល់រាជសម្បត្តិទៅព្រះស័ង្ខជាបុត្រប្រសារ ហើយអភិសេកព្រះនាងពៅរចនាជាព្រះរាជអគ្គមហេសីដែលមានកិត្តិយសលើសអស់បងៗព្រះនាង។
ថ្លែងពីព្រះបាទវិមលរាជនៅនគរសោឡស ក្នុងរាត្រីថ្ងៃមួយ ព្រះឥន្ទ្របានតំណែងខ្លួនជាអសុរទៅពន្យល់សប្តិព្រះបាទយសវិមលរាជ ដៃកាន់ដំបងប៉ុនដើមត្នោត ស្រែកសន្ធប់ទៅកាន់ព្រះបាទវិមលរាជថាជាស្តេចល្ងង់ខ្លៅ មិនស្គាល់ខុសត្រូវ ជឿតាមពាក្យញុះញង់នាងឆន្ទាកំណាច។ បើស្តេចមិនទៅយាងព្រះនាងចន្ទទេវីចូលព្រះនគរវិញទេ ៧រាត្រីទៀតនឹងវាយបំបែកក្បាលជា៧ចំណែក។ ហើយព្រះឥន្ទ្រប្រាប់ថាខ្យងស័ង្ខកុមារមិនស្លាប់ទេ ឥឡូវកំពុងសោយរាជ្យនៅសាមលមហានគរ។
លុះព្រឹកឡើង ព្រះបាទយសវិមលរាជរូតរះម្នីម្នារៀបចំជាក្បួនដង្ហែទៅទទួលព្រះនាងចន្ទទេវីមកកាន់ព្រះរាជនគរវិញ។ ដោយសារការពុំទទួលយល់ព្រមក្នុងការយាងចូលព្រះរាជនគរវិញរបស់ព្រះនាងចន្ទទេវី ព្រះបាទយសវិមលរាជទ្រង់ឆ្វេងយល់ថា ដោយសារតែនាងឆន្ទា និងយាយស្មេធា ដែលរួមគំនិតគ្នាក្នុងការធ្វើស្នេហ៍ដាក់ទ្រង់ និងមានគំនិតមិនល្អចំពោះព្រះនាងចន្ទទេវី ទ្រង់បានបញ្ជាឲ្យសេនាចាប់ខ្លួនអ្នកទាំងពីរយកទៅប្រហារជីវិតដោយឲ្យដំរីចុះប្រេងជាន់ស្លាប់។ ព្រះបាទយសវិមលរាជបានទៅទទួលព្រះនាងចន្ទទេវីម្តងទៀត ដោយការអង្វរករ ព្រះនាងចន្ទទេវីក៏យល់ព្រមយាងចូលព្រះរាជនគរវិញ តែមុននឹងព្រះនាងយាងចូលនគរវិញ ព្រះនាងបានធ្វើការសម្តែងនូវភាពបរិសុទ្ធរបស់ទ្រង់ចំពោះព្រះស្វាមី ដោយទ្រង់ធ្វើដំណើរកាត់ភ្លើងដែលកំពុងឆេះរងំ។ ភាពអស្ចារ្យបានកើតឡើង ភ្លើងក្លាយទៅជាផ្កាឈូកទ្រព្រះបាទព្រះនាង ព្រះកាយព្រះនាងបានប្រែជាស្រស់ស្អាតដូចស្រីសួគ៌។ ឃើញភាពអស្ចារ្យបែបនេះព្រះបាទយសវិមលរាជរឹតតែមានចិត្តអាណិត និងស្រឡាញ់ព្រះមហេសីកាន់តែខ្លាំងឡើង។ ក្នុងដំណើរវិលមកកាន់ព្រះរាជនគរវិញ ព្រះបាទយសវិមលរាជ និងព្រះមហេសី បានក្លែងព្រះកាយជារាស្ត្រដើម្បីចូលទៅនគរដែលព្រះស័ង្ខទ្រង់គ្រងរាជ្យ ហើយដើម្បីជួបបុត្រកំសត់របស់ទ្រង់ផង។ ដោយសារតែមានការលំបាកក្នុងការទៅជួបព្រះស័ង្ខ ព្រះនាងចន្ទទេវីបានបន្លំធ្វើជាចុងភៅ។
សម័យថ្ងៃមួយ ព្រះនាងចន្ទទេវីបានរៀបចំព្រះស្ងោយសម្រាប់ព្រះស័ង្ខ ដោយទ្រង់បានចិតបន្លែជាដំណើររឿងដែលទ្រង់បានបែកពីបុត្រ។ កាលបើបានឃើញនូវព្រះស្ងោយហើយ ព្រះស័ង្ខបានប្រញាប់ទៅជួបព្រះមាតាភ្លាមមដោយក្តីនឹករលឹក ទ្រង់ទាំងពីរបានក្ស័យព្រះជន្មាទៅ។ ឃើញដូចនេះព្រះនាងពៅរចនាទេវីបានសោយសោករហូតដល់ក្ស័យព្រះជន្មាទៅតាមដែរ។ ស្ថានភាពនេះបានធ្វើឲ្យមានភាពរង្គោះរង្គើ និងក្តៅក្រហាយដល់ព្រះឥន្ទ្រាធិរាជ ហើយទ្រង់ក៏បានយាងចុះមកប្រស់ព្រំជីវិតក្សត្រទាំងបីឲ្យមានព្រះជន្មវិញ។ ក្រោយទ្រង់ដឹងព្រះកាយវិញ ព្រះនាងចន្ទទេវីបាននាំព្រះស័ង្ខទៅជួបព្រះបាទយសវិមលរាជជាបិតា ហើយបានពន្យល់នូវហេតុការណ៍ផ្សេងៗឲ្យព្រះស័ង្ខបានយល់នូវដំណើររឿងទាំងឡាយ។ រឿងរ៉ាវទាំងឡាយត្រូវបានស្រាយបំភ្លឺ ព្រះស័ង្ខត្រូវឡើងគ្រងរាជ្យបន្តពីព្រះបិតា។ ក្រោយឡើងគ្រងរាជ្យរបស់ព្រះស័ង្ខ ព្រះបាទយសវិមលរាជបានរៀបចំឲ្យទ្រង់រៀបអភិសេកជាមួយព្រះនាងឆន្ទីជាមហេសីទីពីរ ទ្រង់បានឲ្យព្រះនាមទៅព្រះនាងឆន្ទីថា សុវណ្ណធីតា។ ក្រោមការគ្រប់គ្រងរបស់ព្រះស័ង្ខ ឬព្រះបរមឧត្តមពោធិសត្វនគរទាំងពីរទទួលបាននូវក្តីសុខសន្តិភាព ទាំងនគរ ទាំងក្រុមគ្រួសារ។ បីឆ្នាំក្រោយមកព្រះមហសីទាំងពីរបានប្រសូតបុត្រម្នាក់មួយ ព្រះនាងពៅរចនាទេវីប្រសូតបានបុត្រាមួយព្រះអង្គប្រកបដោយរូបឆោមលោមពណ៌ដ៏ត្រកាល រីឯព្រះនាងសុវណ្ណធីតាប្រសូតបានបុត្រីមួយព្រះអង្គដែលប្រកបដោយរូបឆោមស្រស់សោភាប្រៀបបានស្រីសួគ៌ា។ ក្រោយមកព្រះស័ង្ខបានរៀបអភិសេកទ្រង់ទាំងពីរ ហើយប្រគល់រាជសម្បត្តិនៅសាឡសមហានគរឲ្យបុត្រទាំងពីរ។ ព្រះខ្យងស័ង្ខក៏បានរៀបអភិសេកព្រះរាជអគ្គមហេសីរចនាទេវីជាធំលើសក្សត្រី។ សោយរាជ្យអស់កាលយ៉ាងយូរ ព្រះជន្មបានមួយរយដប់ព្រះវស្សាទ្រង់បានសោយទិវង្គត់ ហើយបានឡើងទៅកាន់វិមានតុសិតសួគ៌ាជួបជុំព្រះមហេសី និងព្រះមាតារបស់ទ្រង់។ ការយោនយកកំណើត នាងឆន្ទាចាប់ជាតិជាប្រពន្ធទេវទត្ត។ ស្មេធាចាប់ជាតិជាសាត្រី ឬសារវន្ទ្រីយ៍។ យក្សពន្ធរសចាប់ជាតិជានាងពៃសាខា។ ព្រះបាទសាមលរាជចាប់ជាតិជាព្រះមហាអានន្ត។ ព្រះបាទយសវិមលរាជចាប់ជាតិជាព្រះសុទ្ធោទន៍។ ចន្ទទេវីយកជាតិជាព្រះនាងសិរិមហាមាយា។ រចនាទេវី យកជាតិជានាងពិម្ពា។ សុវណ្ណធីតាយកជាតិជានាងសុជាតា។ សុវណ្ណកុមារយកជាតិជារាហុលកុមារ។ នាងសុវណ្ណទេវីយកជាតិជាឧប្ឃលវណ្ណា។ ឯសុវណ្ណខ្យងស័ង្ខ យកជាតិជាព្រះសិទ្ធាថ៌ គឺព្រះសម្មាសម្ពុទ្ធ៕

- ប្រធានរឿង៖ និយាយពីដំណើរជីវិត របស់ព្រះពោធិសត្វដែលបានយោនយកកំណើតជាខ្យងស័ង្ខ។
- មូលបញ្ហារឿង៖ រឿងនេះមានបញ្ហាសំខាន់ៗដូចជា៖
- ស្នេហា និងការប្រកាន់វណ្ណៈ
- ព្រហ្មវិហាធម៌ និងកតញ្ញូ
- ការលោភលន់នឹងអំណាចបុណ្យសក្តិ
- ការសរជាតិនៃតួអង្គ៕
Comments
Post a Comment