វប្បធម៌ទូទៅ - [៦] Get link Facebook X Pinterest Email Other Apps July 31, 2015 សំណួរ៖ តើអំណាចគ្រប់គ្រងរដ្ឋមានអ្វីខ្លះ? ចម្លើយ៖ អំណាចគ្រប់គ្រងរដ្ឋ មាន៣ គឺ ៖ - អំណាចនីតិបញ្ញត្តិ (រដ្ឋសភា) - អំណាចនីតិប្រត្តិបត្តិ (រដ្ឋាភិបាល) - អំណាចតុលាការ (ចៅក្រម) រៀបរៀងដោយ ៖ ខែក ឡូរ៉ែន Get link Facebook X Pinterest Email Other Apps Comments
រឿង មាយើង December 28, 2014 ប្រភពរឿង ៖ ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា ប្រភេទ ៖ អក្សរសិល្ប៍ប្រជាប្រិយ ចលនា ៖ អក្សរសិល្ប៍ខេមរនិយម កាលកំណត់តែង ៖ មិនច្បាស់លាស់ អ្នកនិពន្ធ ៖ មិនស្គាល់ឈ្មោះ អានបន្ត »
រឿង ពុទ្ធិសែននាងកង្រី March 22, 2015 ប្រភពរឿង ៖ គម្ពីរបញ្ញាសជាតកភាសាបាលី (រថសេនជាតក) ប្រភេទ ៖ អក្សរសិល្ប៍បុរាណ ជាប្រភេទសាស្ត្រាល្បែង ចលនា ៖ ពុទ្ធនិយម (ក្លាយ) អ្នកនិពន្ធ និងកាលកំណត់តែង ៖ រឿងពុទ្ធិសែននាងកង្រីរបស់ពុទ្ធសាសនបណ្ឌិតពុំមានបញ្ជាក់ឈ្មោះ និងកាលកំណត់តែងទេ។ ប៉ុន្តែនៅក្នុងសិក្សាកថារបស់បណ្ឌិតឃីង ហុកឌីទៅលើរឿងពុទ្ធិសែននាងកង្រីត្រង់ទំព័រទី១០ សរសេរថា រឿងរថសេន ឬពុទ្ធសែន ជាសាស្ត្រាស្លឹករឹតលេខ ៦៣ រក្សានៅសាលាបារាំងចុងបូពា៌ប្រទេស ផ្តើមសេចក្តីដោយនមស្ការជាបាលី រួចជាភាសាខ្មែររំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាដើម រួចអ្នកនិពន្ធប្រាប់ឈ្មោះ និងគោរមងារគឺ អម្រឹតក្សត្រីម៉ុក និពន្ធជាកាព្យ បកពីគម្ពីរ៥០ជាតក៍ នៅពុទ្ធសករាជ២៤០៤ ក្នុងឆ្នាំរកា ខែផល្គុន ៨កើត ថ្ងៃចន្ទ តាមរាជបញ្ជារបស់សម្តេចព្រះវររាជជននី ដែលគង់តាំងសីលធម៌កម្មដ្ឋាននៅភ្នំព្រះរាជទ្រព្យ។ រួមសេចក្តីមករឿងពុទ្ធសែនជាអត្ថបទល្បែងនេះនិពន្ធដំបូងឡើងនៅស.វទី១៩ ហើយអ្នកនិពន្ធដែលយើងរកឃើញ គឺអម្រឹតក្សត្រីម៉ុក ដូចមានពោលមកហើយ។ អានបន្ត »
រឿង កុលាបប៉ៃលិន October 18, 2014 ប្រភពរឿង ៖ នៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិន មានប្រភពកំណើតនៅលើដែនដីនៃទីក្រុងប៉ៃលិននាខេត្តបាត់ដំបង ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។ រឿងកុលាបប៉ៃលិនចាប់បដិសន្ធិឡើងនៅក្នុងសម័យអាណានិគមបារាំង។ ប្រភេទរឿង ៖ អក្សរសិល្ប៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនា ចលនា ៖ ខេមរនិយម អ្នកនិពន្ធ ៖ ញ៉ុក ថែម កាលបរិច្ឆេទ ៖ ១៩៣៦ ឬ ១៩៤៣ អានបន្ត »
រឿង គូលីកំណែន October 09, 2014 ប្រភពរឿង ៖ រឿងគូលីកំណែនជាប្រលោមលោកបែបមនោគមវិជ្ជា ឆ្លុះបញ្ចាំងពីតថភាពសង្គមកម្ពុជា ក្រោមនឹមអាណានិគមនិយមពីរ គឺបារាំង និងជប៉ុនដែលជារឿងមួយមានប្រភពនៅក្នុងប្រទេសកម្ពុជាយើង ពីព្រោះដំណើររឿងបានប្រព្រឹត្តទៅនៅក្នុងឃុំគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ប្រភេទ ៖ អក្សរសិល្ប៍ទំនើបដែលមានទស្សនៈជឿនលឿន និងមាននិន្នាការទៅខាងលទ្ធិសង្គមនិយម។ ចលនា ៖ ខេមរនិយម ព្រោះបានបង្ហាញពីជីវភាពពិតៗក្នុងសង្គមខ្មែរក្នុងកាលៈទេសៈដែលត្រូវបរទេសត្រួតត្រា។ អ្នកនិពន្ធ ៖ អ៊ឹម ថុក កាលបរិច្ឆេទ ៖ ខែសីហា ១៩៥៦ សង្គមបរិយាកាស ៖ ដំណើររឿងបានប្រព្រឹត្តទៅចាប់ពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (ពីឆ្នាំ ១៩២៧ ដល់ ១៩៤២) សម័យនោះប្រទេសកម្ពុជាឋិតក្រោមអាណានិគមបារាំង ជប៉ុន។ អានបន្ត »
មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់) March 05, 2015 ប្រធាន៖ ឆ្លងកាត់បទពិសោធនៃការរស់កន្លងមក មានមនុស្សជាច្រើនយល់ថា "មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន"។ តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់មនុស្សយ៉ាងដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់ផង។ អានបន្ត »
Comments
Post a Comment