វប្បធម៌ទូទៅ - [៥]
- សំណួរ៖ តើខ្មែរមានរបៀបសំពះចំនួនប៉ុន្មាន? អ្វីខ្លះ?
- ចម្លើយ៖
១. សំពះត្រឹមថ្ងាស គឺសំពះ ព្រះពុទ្ធ ព្រះធម័ និងព្រះសង្ឃ។
២. សំពះត្រឹមប្រជុំចិញ្ចើម ចំពោះ ព្រះមហាក្សត្រ។
៣. សំពះត្រឹមច្រមុះ ចំពោះមាតាបិតា ចាស់ទុំ គ្រូបាធ្យាយ។
៤. សំពះត្រឹមមាត់ ចំពោះអ្នកមានវ័យច្រើនជាង ឬអ្នកធំ។
៥. សំពះត្រឹមដើមទ្រូង ចំពោះអ្នកមានវ័យស្មើគ្នា មិត្តភក្តិ ឬឋានៈស្មើគ្នា៕
រៀបរៀងដោយ ៖ ខែក ឡូរ៉ែន
Comments
Post a Comment