Posts

Showing posts from March, 2015

រឿង ពុទ្ធិសែននាងកង្រី

Image
ប្រភពរឿង ៖ គម្ពីរបញ្ញាសជាតកភាសាបាលី (រថសេនជាតក) ប្រភេទ ៖ អក្សរសិល្ប៍បុរាណ ជាប្រភេទសាស្ត្រាល្បែង ចលនា ៖ ពុទ្ធនិយម (ក្លាយ) អ្នកនិពន្ធ និងកាលកំណត់តែង ៖ រឿងពុទ្ធិសែននាងកង្រីរបស់ពុទ្ធសាសនបណ្ឌិតពុំមាន​បញ្ជាក់ឈ្មោះ និងកាលកំណត់តែងទេ។ ប៉ុន្តែនៅក្នុងសិក្សាកថារបស់បណ្ឌិតឃីង ហុកឌីទៅ​លើរឿងពុទ្ធិសែននាងកង្រីត្រង់ទំព័រទី១០ សរសេរថា រឿងរថសេន ឬពុទ្ធសែន ជាសាស្ត្រា​ស្លឹករឹតលេខ ៦៣ រក្សានៅសាលាបារាំងចុងបូពា៌ប្រទេស ផ្តើមសេចក្តីដោយនមស្ការជាបាលី រួចជាភាសាខ្មែររំលឹកគុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជាដើម រួចអ្នកនិពន្ធប្រាប់ឈ្មោះ និង​គោរមងារគឺ អម្រឹតក្សត្រីម៉ុក និពន្ធជាកាព្យ បកពីគម្ពីរ៥០ជាតក៍ នៅពុទ្ធសករាជ២៤០៤ ក្នុងឆ្នាំរកា ខែផល្គុន ៨កើត ថ្ងៃចន្ទ តាមរាជបញ្ជារបស់សម្តេចព្រះវររាជជននី ដែលគង់តាំង​សីលធម៌កម្មដ្ឋាននៅភ្នំព្រះរាជទ្រព្យ។ រួមសេចក្តីមករឿងពុទ្ធសែនជាអត្ថបទល្បែងនេះនិពន្ធ​ដំបូងឡើងនៅស.វទី១៩ ហើយអ្នកនិពន្ធដែលយើងរកឃើញ គឺអម្រឹតក្សត្រីម៉ុក ដូចមាន​ពោលមកហើយ។

មានតែចំណេះវិជ្ជាទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន (ប្រធានបែបពន្យល់)

ប្រធាន៖ ឆ្លងកាត់បទពិសោធនៃការរស់កន្លងមក មានមនុស្សជាច្រើនយល់ថា "មានតែចំណេះវិជ្ជា​ទេ ដែលអាចធ្វើឲ្យមនុស្សមានសុភមង្គលយូរអង្វែងបាន"។ តើចំណេះវិជ្ជាផ្តល់សុភមង្គលដល់​មនុស្សយ៉ាងដូចម្តេចខ្លះ? ចូរលើកឧទាហរណ៍បញ្ជាក់ផង។